(ក្រចេះ)៖ ពិធីបុណ្យពុទ្ធាភិសេកព្រះបដិមាព្រះសម្មាសម្ពុទ្ធ១០៩អង្គ កាន់អង្គឆ្លងដើមពោធិ៍ទាំង៩ និងសមិទ្ធិផលផ្សេងៗនៅក្នុងវត្ត «ពន្លឺពេ១ជ្រគីរីរាមភ្នំក្រឡាញ់» ស្ថិតនៅភូមិសោបលើ ឃុំសោបលើ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានប្រព្រឹត្តទៅឈានចូលដល់ថ្ងៃទី២ហើយ ដោយមានពុទ្ធបរិស័ទ និងសប្បុរសជនមកពីទីជិតទីឆ្ងាយអញ្ជើញចូលរួមក្នុងកម្មវិធីបុណ្យ ហើយបានចូលបច្ច័យសម្រាប់ការកសាងវត្តដោយផ្ទាល់ និងប្រយោលជាបន្តបន្ទាប់ទៅតាម សទ្ធាជ្រះថ្លារៀងៗខ្លួនផងដែរ។

ដោយឡែកនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ដែលជាថ្ងៃបុណ្យទី២នេះ លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត អនុប្រធាននាយកដ្ឋានចរាចណ៍ នៃក្រសួងមហាផ្ទៃ និងភរិយា បានអញ្ជើញចូលរួមដោយផ្ទាល់នៅក្នុងកម្មវិធីបុណ្យ។ នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ និងភរិយា បានចូលបច្ច័យសម្រាប់កសាងវត្តចំនួន២លានរៀល និងឧបត្ថម្ភដល់មន្រ្តីនគរបាលប៉ុស្តិ៍សោបលើចំនួន៤នាក់ និងកម្លាំងប្រជាការពារចំនួន១៩នាក់ ក្នុងម្នាក់ៗទទួលបានសម្លៀកបំពាក់២កំប្លេរ និងថវិកា២ម៉ឺនរៀលផងដែរ។

ក្រៅពីនេះនៅមានសប្បុរសជនមួយចំនួន ក៏បានចូលបុណ្យតាមរយៈភ្នាក់ងារព័ត៌មាន Fresh News លោក គ្រួច វណ្ណា រួមមាន៖

*ទី១៖ លោកឧត្តមសេនីយ៍ទោ ហេង ឡាលីន និងលោកស្រី ចំនួន២លានរៀល
*ទី២៖ លោកឧត្តមសេនីយ៍ត្រី យឹម សារ៉ាន់ និងភរិយា២០ដុល្លារ
*ទី៣៖ បងប្រុស លី ម៉េង និងក្រុមគ្រួសារ៦ម៉ឺនរៀល
*ទី៤៖ កញ្ញា សួន ដានី ១០ដុល្លារ
*ទី៥៖ លោក ផល្លី នៅសាលាខណ្ឌពោធិ៍សែនជ័យ១០ដុល្លារ
*ទី៦៖ លោក ដំ សុខឡា ២ម៉ឺនរៀល
*ទី៧៖ លោកស្រី ម៉ារី និងស្វាមី ១០ដុល្លារ
*ទី៨៖ លោក ម៉េង ទឹម ៥០០០រៀល
*ទី៩៖ លោក ខា ឡា ២ម៉ឺនរៀល
*ទី១០៖ តាស្រ៊ន យាយសឿន ១ម៉ឺនរៀល
*ទី១១៖ លោក ស៊ីម ចំរើន ២ម៉ឺនរៀល
*ទី១២៖ កញ្ញា គង់ កែម ២ម៉ឺនរៀល
*ទី១៣៖ លោក វណ្នី ចិន្ថា ១ម៉ឺនរៀល
*ទី១៤៖ លោក សំបូរ ចិន្តា ១ម៉ឺនរៀល
*ទី១៥៖ លោក សម្បត្តិ ស៊ីវន ១ម៉ឺនរៀល
*ទី១៦៖ លោក ចិន្តា ផល្លា ២៥,០០០រៀល
*ទី១៧៖ លោក រី ទុំ ៤ម៉ឺនរៀល
*ទី១៨៖ LON SERDY ៣ដុល្លារ
*ទី១៩៖ លោក PHAT PHON ៣ដុល្លារ
*ទី២០៖ លោក គ្រួច វណ្ណា (វិជ័យសង្រ្គាម) ព្រមទាំងភរិយា ៨ម៉ឺនរៀល។ បច្ច័យទាំងអស់ខាងលើត្រូវបានលោក គ្រួច វណ្ណា នាំយកទៅប្រគេនព្រះសង្ឃនៅក្នុងកម្មវិធីបុណ្យនេះរួចរាល់ហើយ។

ព្រះគ្រូសច្ចៈកល្យាណា សេន នរ៉ា ចៅអធិការវត្តនេះ បានមានសង្ឃដិកាថា ព្រះអង្គរួមជាមួយគណៈកម្មការអាចារ្យ និងពុទ្ធបរិស័ទចំណុះជើងវត្ត បានមូលមតិគ្នាធ្វើបុណ្យពុទ្ធាភិសេកព្រះពុទ្ធរូបនិងឆ្លងសមិទ្ធិផលនេះឡើង កឺដើម្បីតម្កល់ទុកជាវត្ថុស័ក្ដិសិទ្ធិនៅក្នុងទីវត្តអារាម សម្រាប់ជាទីសក្ការៈរបស់ពុទ្ធបរិស័ទទូទៅគោរពបូជាគ្រប់ៗជំនាន់តរៀងទៅ។

ម្យ៉ាងក៏សំដៅដល់ការផ្សព្ព្វផ្សាយដល់សប្បុរសជនពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេស បានដឹងថាវត្តមួយក្រក្សត់និងចូលបច្ច័យសម្រាប់បន្តការកសាងសមិទ្ធិផលជាច្រើនទៀតនៅក្នុងវត្ត ដែលបច្ចុប្បន្ននេះនៅពុំទាន់មាន នៅឡើយដូចជាព្រះវិហារ កុដិ សាលាឆាន់ សាលាធម្មភាជាដើម ហើយដែលត្រូវតែកសាងជាចាំបាច់មិនអាចអត់បានឡើយ។

នៅក្នុឱកាសនោះព្រះអង្គ ក៏បានថ្លែងអំណរគុណ និងប្រសិទ្ធិពរជ័យជូនដល់ពុទ្ធបរិស័យទាំងអស់ជាពិសេសលោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត និងភរិយា។ លោកឧត្តមសេនីយ៍ទោ ហេង ឡាលីន និងភរិយា, លោកឧត្តមសេនីយ៍ត្រី យឹម សារ៉ាន់ និងភរិយា ព្រមទាំងសប្បុរសជនទាំងក្នុង និងក្រៅប្រទេសទាំងអស់ ដែលមានសទ្ធាជ្រះថ្លាចូលរួមនៅក្នុងការកសាងវត្តនាពេលនេះ។

សូមបញ្ជាក់ថា វត្តពន្លឺពេជ្រគីរីរាមភ្នំក្រឡាញ់ បានកសាងឡើងជាង២០ឆ្នាំមកហើយ ស្ថិតនៅលើភ្នំ ក្នុងតំបន់ដាច់ត្រយាលមួយឆ្ងាយពីទីប្រជុំជន និងភូមិឋានអ្នកស្រុក ជាអារ៉ាមដ៏ក្សត់បំផុតនៅខេត្តក្រចេះនេះ។ រហូតមកដល់ពេលបច្ចប្បន្ននេះ ពុំទាន់មានព្រះវិហារ សាលាឆាន់ សាលាធម្មសភាឡើយ គឺមានតែកុដិឈើតូចៗ ដែលកសាងអំពីឈើ សម្រាប់ព្រះសង្ឃគង់នៅតែប៉ុណ្ណោះ។

សព្វថ្ងៃព្រះអង្គគ្រូចៅអធិការ មានបំណងកសាងសមិទ្ធិផលជាច្រើនខាងលើដែរ ប៉ុន្តែមានការខ្វះខាតថវិកាជាខ្លាំង ដោយសារតែបែបនេះទើបព្រះសង្ឃ និងគណៈកម្មការអាចារ្យវត្តដែលមានព្រះគ្រូចៅអធិការវត្តតែម្ដង បានខិតខំកសាងខ្លាំងណាស់រហូតទទួលបានសមិទ្ធិផលខាងលើ ក៏រៀបចំអភិសេកតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនា។ ដោយកម្មវិធីបុណ្យពុទ្ធាភិសេកព្រះពុទ្ធរូបនិងឆ្លងសមិទ្ធិផលនេះបានប្រព្រឹត្តទៅចំនួន៣ថ្ងៃគឺថ្ងៃទី២៧ ២៨ និង២៩ ខែមីនា ឆ្នាំ២០២៣ ដោយមានការនិមន្តព្រះសង្ឃរាប់បាត្រចំនួន១០៩អង្គថែមទៀតផង៕