(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នា​យករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសារអំពាវនាវ ស្តីពីការធ្វើជំរឿនកសិកម្មនៅកម្ពុជា ឆ្នាំ២០២៣។​ នេះបើតាមសារអំពាវនាវ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។

ជំរឿនកសិកម្មនៅកម្ពុជា នឹងត្រូវធ្វើចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ នេះគឺជាជំរឿនកសិកម្មលើកទី២ នៅកម្ពុជា ស្របតាមច្បាប់ស្តីពីស្ថិតិ ដែលបានកំណត់នូវកាតព្វកិច្ច របស់ម្ចាស់អង្គភាពកសិកម្មទាំងអស់ មានជាអាទិ៍៖ សហគ្រាសកសិដ្ឋានកសិកម្ម និង គ្រួសារកាន់កាប់កសិកម្មនីមួយៗ ត្រូវចូលរួមសហការក្នុងការផ្ដល់ព័ត៌មានទិន្នន័យដល់មន្ត្រីជំរឿនកសិកម្ម៕

ខាងក្រោមនេះ ជាសារអំពាវនាវ របស់សម្ដេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារទាំងស្រុង៖