(ភ្នំពេញ)៖ លោក ម៉ារ យ៉ារិទ្ធ អ្នកជំនាញសារព័ត៌មានជាង៣០ឆ្នាំ និងជាអ្នកតាមដានព្រឹត្តិការណ៍ពិភពលោក បានអះអាងថា សម្រាប់សង្គ្រាមរុស្ស៉ី-អ៊ុយក្រែន មិនមែនជាបញ្ហារវាងអ៊ុយក្រែន-រុស្ស៉ីនោះទេ ហើយប្រសិនបើរុស្ស៉ីចាញ់នោះអ្នកដែលចាញ់បន្ទាប់ទៀត គឺចិនតែម្តង ដូច្នេះចិនគ្មានជម្រើសអ្វីក្រៅពីចូលរួមជាមួយរុស្ស៉ីនោះឡើយ ប្រសិនបើមានភាពតានតឹងកាន់តែខ្លាំងនៅពេលខាងមុខ។

សម្រាប់ លោក ម៉ារ យ៉ារិទ្ធ, សហរដ្ឋអាមេរិក និងអង់គ្លេសមានបំណងចង់បន្សាបឥទ្ធិពលរុស្ស៉ី ហើយអ៊ុយក្រែនគ្រាន់តែជាប្រទេសដែលតើតួជាអ្នកវាយគ្នាជាមួយរុស្ស៉ីប៉ុណ្ណោះ។ «រឿងធំជាងគេគឺរឿងរុស្ស៉ី, ប្រទេសលោកខាងលិច សហរដ្ឋអាមេរិក ចង់ប៉ះជាមួយរុស្ស៉ីឯណោះទេ គ្រាន់យកអ៊ុយក្រែនជាគ្រាប់អុកតែម្តង»

លោកបន្តថា៖ «រឿងរុស្ស៉ីនេះធំ បើសិនជារុស្ស៉ីចាញ់ តើវានឹងប៉ះពាល់អ្វីទៀត ដល់ប្រទេសចិន មានអ្វីនឹងកើតឡើងចំពោះប្រទេសចិន អញ្ចឹងចិនក៏បានមើលឃើញនូវចំណុចនេះ គឺថាបើសិនជារុស្ស៉ីចាញ់ អ្នកចាញ់បន្ទាប់ទៀតគឺចិន»

សូមទស្សនាការវិភាគរបស់ លោក ម៉ារ យ៉ារិទ្ធ ដូចតទៅ៖