(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥ មេបញ្ជាការទិសទី១ បន្ទាយមានជ័យ តំណាងលោកឧត្តមេសនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជការយោធភូមិភាគទី៥ នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញបូកសរុបលទ្ធផលការងារយោធាសន្តិសុខ ឆ្នាំ២០២១ និងផ្សព្វផ្សាយផែនការសកម្មភាពការងារយោធាសន្តិសុខ ឆ្នាំ២០២២ នៅទីបញ្ជាការកងការពារព្រំដែនលេខ៥០៣ (ភ្នំខ្លែងពណ៌)។

ក្នុងឱកាសនោះ លោកមេបញ្ជាការរងយោធភូមិភាគទី៥ មេបញ្ជាការទិសទី១ ប្រចាំខេត្តបន្ទាយមានជ័យ បានផ្តាំផ្ញើដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ចូលរួមអនុវត្តការងារតាមផែនការ ចូលរួមសហការការងារគ្រប់ស្ថាប័ន គ្រប់កងកម្លាំង ដើម្បីការពារការធ្វើដំណើររបស់ប្រជាពលរដ្ឋខ្មែរត្រឡប់មកពីធ្វើការប្រទេសថៃ និងធ្វើការទប់ស្កាត់ប្រជាពលរដ្ឋ ដែលលួចចូលទៅធ្វើការប្រទេសថៃខុសច្បាប់។

លើសពីនេះ ត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះធម្មជាតិ ទឹកជំនន់, ខ្យល់កន្រ្តាក់, រលំផ្ទះដែលកើតឡើងជាយថាហេតុផ្សេងៗ ហើយត្រូវចូលរួមធ្វើការដឹកនាំបញ្ជា និងការងារត្រៀមប្រយុទ្ធដូចជាការថែរក្សាស្តារប្រព័ន្ធលេណដ្ឋានដែលមានស្រាប់ និងថែរក្សានូវយុទ្ធោបករណ៍ គ្រប់ប្រភេទដែលថ្នាក់លើបានផ្តល់ឲ្យ។

លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ ក៏បានរំលឹកឲ្យបំផុសចលនាកងកម្លាំងចូលរួមរៀនសូត្រ និងធ្វើការហ្វឹកហ្វឺនឲ្យបានគ្រប់តាមផែនការដែលថ្នាក់លើដាក់ឲ្យ ចូលរួមធ្វើយុទ្ធដំណើរទ័ព
និងចូលរួមនៅក្នុងការងារកសាងពង្រឹងអង្គភាពរឹងលើគ្រប់វិស័យ តាមរយៈការងារបង្កបង្កើនផលដាំបន្លែបង្ការ ដើម្បីបម្រើផ្ទះបាយ ជាពិសេសហូបស្អាតរស់នៅស្អាត។ ម្យ៉ាងទៀត សូមកងកម្លាំងទាំងអស់និយាយថា «ចំពោះគ្រឿងញៀនគ្រប់ប្រភេទ»៕