(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប២២ករណី ក្នុងនោះ ករណីប្រើប្រាស់៨ករណី, ជួញដូរ៩ករណី និងដឹកជញ្ជូនរក្សាទុក៥ករណី ដោយឃាត់ខ្លួនជនសង្ស័យ២២នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន១៧១២ករណី ឃាត់មនុស្ស៤០៧០នាក់ (ស្រី២៦៤នាក់)៕