(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,២៨០,១៩៥នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៨៩,៦២៤នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៥១,៣៧៥នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,១០២,៥៦៣នាក់
៤៖ អាយុ៥ឆ្នាំ ៤៣៤,២៥៥នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៥០២,៣៧៦នាក់

ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣ចំនួន ១០,៦១២,៤១១នាក់, ដូសទី៤ចំនួន ៥,១៤៧,២២២នាក់, ដូសទី៥ចំនួន ១,៧៨០,៩១៨នាក់ និងដូសទី៦ចំនួន ៣២៦,២៧៦នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ៕