(សៀមរាប)៖ ឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ បានដឹកនាំអនុប្រធាន លេខាធិការ ហេរញ្ញិក សមាជិកជ្រើសតាំង និងទីប្រឹក្សាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក Lui Zhi Jie អគ្គកុងស៊ុលចិន ប្រចាំខេត្តសៀមរាប នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ។

ជំនួបពិភាក្សារវាងសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ និងអគ្គកុងសុលចិន ប្រចាំខេត្តសៀមរាប បានផ្តល់លទ្ធផលវិជ្ជមាន លើវិស័យទេសចរណ៍យ៉ាងខ្លាំងដោយ លោកឧកញ៉ាប្រធានបានស្នើតាមរយៈ អគ្គកុងសុល ឲ្យជំរុញប្រជាជនចិនមកលេងខេត្តសៀមរាប ឲ្យបានកាន់តែច្រើន ជាពិសេសអ្នកវិនិយោគិន មកបណ្តាក់ទុន ឬចាប់ដៃគូអាជីវកម្មជាមួយសហគ្រិននៅខេត្តសៀមរាបនេះផ្ទាល់តែម្តង៕