(ក្រចេះ)៖ យុវជនបរិស្ថាន លោក ឯក សុវណ្ណា រស់នៅភូមិទន្សោងធ្លាក ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ បានប្រតិកម្មចំពោះការចុះផ្សាយរបស់វិទ្យុអាស៉ីសេរី ដែលយកខ្លឹមសារក្នុងកិច្ចសម្ភាសរបស់លោកទៅបំភ្លៃការពិតមួយចំនួន ក្នុងចេតនាវាយក្រសួងបរិស្ថាន និងរាជរដ្ឋាភិបាលកម្ពុជា។

តាមរយៈវីដេអូដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានលោក ឯក សុវណ្ណា ខ្លឹមសារព័ត៌មានដែលវិទ្យុអាស៉ីសេរី បានបំភ្លៃនោះធ្វើឲ្យប៉ះពាល់ដល់រូបលោក និងក្រុមគ្រួសារ ហើយការចុះផ្សាយនេះប្រៀបដូចព័ត៌មានមួយញុះញុង ជាកត្តាធ្វើឲ្យរូបលោកពិបាកធ្វើការ និងពិបាកទទួលយក។ មួយវិញទៀត អាស៉ីសេរីបានសរសេរបំភ្លើសប៉ះពាល់ដល់មន្រ្តីដែលកំពុងបម្រើការងារ។

លោក ឯក សុវណ្ណា បានសង្កត់ធ្ងន់ថា ក្នុងកិច្ចសម្ភាសរបស់លោកជាមួយវិទ្យុអាស៉ីសេរីនេះ ក្នុងគោលបំណងបណ្ដុះនូវទឹកចិត្តស្រលាញ់ធនធានធម្មជាតិ និងបរិស្ថានតែប៉ុណ្ណោះ។

លោកបានអះអាងទៀតថា ក្នុងនាមជាយុវជនស្រលាញ់ធនធានធម្មជាតិ ការពារធនធានធម្មជាតិ លោកចង់បានការពារជាមួយរាជរដ្ឋាភិបាល ធ្វើយ៉ាងណាឲ្យព្រៃគង់វង់ ហើយធ្វើយ៉ាងណាឲ្យបានស្រប់ច្បាប់ជាមួយរាជរដ្ឋាភិបាល។ យុវជនរូបនេះ បានបង្ហាញការសោកស្ដាយជាខ្លាំង នៅពេលដែលរូបលោកបានឃើញអត្ដបទមួយដែលអាស៉ីសេរីសរសេរទៅធ្វើឲ្យប៉ះពាល់ដល់រដ្ឋាភិបាល ជាពិសេសក្រសួងបរិស្ថានតែម្ដង ដែលកំពុងដុតដៃដុតជើង។

សូមស្ដាប់ការបកស្រាយរបស់យុវជនបរិស្ថាន ដែលប្រតិកម្មជាមួយវិទ្យុបរទេសអាស៉ីសេរី៖