(ភ្នំពេញ)៖ ខណៈមានការលើកឡើងថា ជារៀងរាល់ថ្ងៃ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែនិយាយអំពីរឿងសន្តិភាពនោះ សម្តេចតេជោ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ បានថ្លែងបញ្ជាក់ថា រឿងសន្តិភាពនេះយើងត្រូវការពារ ដោយមិនចាំបាច់ទាល់តែបាត់ ទើបស្វែងរកវានោះទេ។

សម្តេចតេជោ ហ៊ុន សែន បានដាក់ជាសំណួរថា «ហេតុអ្វីបានជាអាល្លឺម៉ង់ ដែលមានសន្តិភាពតាំងពីក្រោយសង្គ្រាមលោកលើកទី២ មកដល់ពេលនេះហើយ ត្រូវចាប់មនុស្សអំពីការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលធ្វើអ្វី?»