(ភ្នំពេញ​)៖​ នៅ​ថ្ងៃ​ទី​៥​ ខែកក្កដា​ ឆ្នាំ​២០១៦​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ​នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​១១​លើក​ (​យប់​១​លើក​)​ បណ្តាលឲ្យ​មនុស្ស​ស្លាប់​៦​នាក់​ (​ស្រី​២​នាក់​)​ រង​របួសធ្ងន់​១៥​នាក់ និង​របួសស្រាល​៧​នាក់​ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។

ប្រភពព័ត៌មានដដែលបានបញ្ជាក់ថា នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​១១​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ សរុប​ចំនួន​១៩​គ្រឿង​ រួម​មាន​ម៉ូតូ​ចំនួន​១១​គ្រឿង​ រថយន្ត​ធុន​តូច​ចំនួន​៣​គ្រឿង​,​ រថយន្ត​ធុន​ធំ​៣​គ្រឿង​,​ យាន​ផ្សេងៗ​២​គ្រឿង​ ហើយមូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រួម​មាន​ល្មើស​ល្បឿន​៥​លើក, ​មិន​ប្រកាន់​ស្តាំ​២​លើក​, ​បត់​គ្រោះថ្នាក់​២​លើក​,​ ប្រជែង២​លើក,​ កត្តា​យានយន្ត​១​លើក។​ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ ពេល​គ្រោះថ្នាក់​ចរាចរណ៍​៧​នាក់​។​

​នៅ​ថ្ងៃ​ទី​៥​ ខែកក្កដា​ ឆ្នាំ​២០១៦​ លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោករក​ឃើញ​ថា​ យានយន្ត​ដែ​ល្មើស​សរុប​ទូ​ទាំង​ប្រទេស​មាន​ចំនួន​ ៣,៤៨៦​គ្រឿង​ ក្នុង​នោះ​បាន​ធ្វើការ​អប់រំ​ចំនួន​ ១,៥០០​គ្រឿង​ និង​ពិន័យ​សរុប​ ១,៩៨៦​ គ្រឿង​ ៕​