(កោះកុង)៖ ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានរៀបចំពិធីប្រកាស​ផ្ទេរភារកិច្ច​តែងតាំងមុខតំណែង និងបំពាក់ ឋានន្តរស័ក្តិមន្រ្តីនគរ​បាលជាតិ នៃអធិការដ្ឋាននគរបាលក្រុង ខេមរភូមិន្ទ ខេត្ត​កោះកុង នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ ដោយតែងតាំងលោក មីន រស្មី ជាអធិការនគរបាលក្រុង។

ពិធីប្រកាសផ្ទេរភាកិច្ចថ្មី ជូនដល់នគរបាលជាតិនេះ បានរៀបចំឡើងដោយមានការចូលរួមពី ឧត្តមសេនីយ៍ សំ ឃិតវៀន ស្នងការនគរបាលខេត្តកោះកុង ស្នងការរង លោក ធូរ វិបុល អភិបាល​ក្រុងខេមរភូមិន្ទ រួមទាំងមន្រ្តីសមត្ថកិច្ចជាច្រើនរូប។

​ក្នុងឱកាស ផ្ទេរភារកិច្ច និងបំពាក់ឋានន្តរស័ក្តិ ដល់មន្រ្តីនគរបាលជាតិ វរសេនីយ៍ មីន រស្មី ត្រូវបានទទួលភារកិច្ច បានធ្វើការប្តេជ្ញាចិត្តថា ដើម្បីឲ្យស្របទៅតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល បានប្រគល់ភារកិច្ចជូនលោក ដើម្បីបំរើប្រទេសជាតិមាតុភូមិនិងដើម្បីបំរើប្រជាពលរដ្ឋទូទៅ លោកនិងខិតខំអនុវត្តន៏ឲ្យនូវរាល់ការងារដែលរាជរដ្ឋាភិបាលប្រគល់នាពេលនេះ ខិតខំយកអស់កម្លាំង កាយចិត្ត អនុវត្តគោលនយោបាយរបស់ក្រសួងដាក់ជូន ខិតខំបំពេញកាតព្វកិច្ចជាសមត្ថកិច្ចល្អ គោរពវិន័យ ជាសមត្ថកិច្ច មានសិលធម៌ និងជួយប្រជាពលរដ្ឋ នៅពេលគាត់មាន បញ្ហាក្នុង ភូមិឃុំរក្សា និង រក្សាសណ្តាប់ធ្នាប់ ឲ្យបានល្អ។

ឧត្តមសេនីយ៍ សំ ឃិតវៀន ស្នងការនគរបាលខេត្ត បានផ្តាំផ្ញើជូនដល់ មន្ត្រីនគរ ទើបទទួលភារកិច្ចទាំងមន្រ្តីចាស់ ថា សមត្ថកិច្ចទាំងអស់ត្រូវយកចិត្តទុកដាក់ទៅលើការងារ មិនត្រូវធ្វេសប្រហែសឡើយ ត្រូវអនុវត្ត ទៅតាមតួនាទីជាសមត្ថកិច្ច មានសិលធម៌ ត្រូវចេះជួយទុកធុរៈប្រជាពលរដ្ឋ នៅពេលពួកគាត់ ជួបបញ្ហាអី្វមួយកើតឡើង ហើយត្រូវចេះរួមសហការជាមួយពួកគាត់ឲ្យបានល្អចេះសាមគ្គីរក្សា នូវភាពថ្លៃថ្នូរ៕