(ភ្នំពេញ)៖ ប្រជាពលរដ្ឋជាង១០គ្រួសារ ដែលរស់នៅក្នុងក្រុងព្រះសីហនុ បានគោរពថ្លែងអំរគុណ ដល់សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានចាត់ឲ្យ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ជួយដោះស្រាយបញ្ហាអយុត្តិធម៌ ពាក់ព័ន្ធរឿងដីធ្លី ដែលក្រុមគ្រួសាររបស់ពួកគាត់ត្រូវបាន គេរំលោភបំពានយ៉ាងបំពាន អូសបន្លាយចាប់តាំងពីឆ្នាំ២០០៦មក ហើយទើបបញ្ចប់ជាស្ថាពរ នៅឆ្នាំ២០១៦នេះ។

ក្រុមគ្រួសារដែលត្រូវបានគេរំលោភរឿងដីធ្លីនេះ មានឈ្មោះ វ៉ាន់ វង្ស អាយុ៨៣ឆ្នាំ និងមានប្រពន្ធឈ្មោះ អ៊ូច ផង់ អាយុ៨២ឆ្នាំ រួមទាំងកូនៗជាង១០គ្រួសារ រស់នៅភូមិ០៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

យោងតាមលិខិតថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ក្រុមគ្រួសារខាងលើបានរៀបរាប់ថា ក្រុមគ្រួសាររបស់ពួកគាត់ បានរងនូវភាព អយុត្តិធម៌ ដោយត្រូវគេដុតផ្ទះចោលក្នុងឆ្នាំ២០០៦ ដណ្តើមយកដី ហើយពួកគាត់បានប្តឹងគ្រប់ទីកន្លែង តែគ្មានអ្នកជួយដោះស្រាយទេ ទើបតែពេលលោក យន្ត មីន ចូលកាន់តំណែងជាអភិបាលខេត្តព្រះសីហនុ លោកបានចាត់តាំងក្រុមការងារស្វែងរកយុត្តិធម៌រហូតដល់ ក្រុមគ្រួសាររបស់ពួកគាត់ ទទួលបានកម្មសិទ្ធិស្របច្បាប់ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦៕

ព័ត៌មានលម្អិតសូមអានលិខិតថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន​ សែន ទាំងស្រុង៖