(ភ្នំពេញ)៖ របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឲ្យដឹងថា នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ​២០១៦ មាន​ករណីគ្រោះថ្នាក់​ចរាចរណ៍នៅ​ទូទាំង​ប្រទេស​ កើតឡើងចំនួន៧លើក (យប់៥លើក) បណ្តាលឲ្យមនុស្សស្លាប់២នាក់ (ស្រី១នាក់) រង​​​របួសធ្ងន់៩នាក់ ​(ប្រុស) និងរបួសស្រាល៣នាក់ (ស្រី១នាក់)។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុង​ហេតុការណ៍គ្រោះថ្នាក់​ចរា​ចរណ៍ទាំង៧លើក​នេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន១០គ្រឿង រួមមានម៉ូតូ​ចំនួន៥គ្រឿង រថយន្តធុនតូចចំនួន៤គ្រឿង រថយន្តធុនធំ ចំនួន ១គ្រឿង និងអ្នកថ្មើរជើង២នាក់ ហើយមូល​ហេតុដែល​បណ្តាលឲ្យ​កើត មាន​ករណីគ្រោះថ្នាក់​​ចរាចរណ៍ ​រួមមាន ល្មើសល្បឿម១លើក, មិនគោរពសិទ្ធិ២លើក, ស្រវឹង២លើក, បត់គ្រោះថ្នាក់១លើក និងប្រជែងគ្រោះថ្នាក់១លើក។ ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍៤នាក់។

នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ​២០១៦​ ​​លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញ​ថា យាន​យន្តដែល្មើស​សរុប​ទូទាំងប្រទេស​មាន ចំនួន២៥៣២គ្រឿង ក្នុងនោះបានធ្វើ​ការអប់រំ​ចំនួន ១២៣៥គ្រឿង ​និងពិន័យ​សរុប ១២៩៧គ្រឿង៕