(ភ្នំពេញ)៖​ ស្របពេលដែលតម្រូវការលំនៅឋានកើនឡើងគួរឲ្យកត់សំគាល់នៅក្នុង រាជធានីភ្នំពេញ សំណង់អគារលំនៅឋាន​ បាននឹងកំពុងបន្តការសាងសង់ឥតឈប់ឈរ​ដើម្បីឆ្លើយតបទៅនឹងតម្រូវការនាពេលបច្ចុប្បន្ន។​

ក្នុងនោះផងដែរ បុរី ប៉េង ហួត បាននឹងកំពុងបន្តចូលរួមចំណែកក្នុង​​ ការអភិវឌ្ឍសំណង់អគារលំនៅដ្ឋាន ចំនួន២០គម្រោង រួចមកហើយ ដែលបានធ្វើឲ្យបុរី ប៉េង ហួត ក្លាយជាបុរី ឈានមុខគេ ក្នុងការទទួលបានទំនុកចិត្តពីអតិថិជន អស់រយៈពេល ១០ ឆ្នាំកន្លងមក ទៅលើគុណភាពសំណង់ និងការរចនាម៉ូតគេហដ្ឋានទាន់សម័យ ។

បុរី​ ប៉េង ហួត ដឹស្តា អ៊េមឺរ៉លដ៍ ជាគម្រោងមួយក្នុងចំណោមគម្រោងទាំង ២០របស់បុរី ប៉េង ហួត មានលក់ប្រភេទផ្ទះ និងវីឡាជាច្រើនម៉ូតដូចជា វីឡាឃ្វីន វីឡារ៉ូសាណា វីឡាចាស្មីនណា វីឡាភ្លោះ និង វីឡាកូនកាត់ ដែលមានរចនាបថបែបអឺរ៉ុប និងប្រកបដោយភាពច្នៃប្រឌិតខ្ពស់។

ថ្មីៗនេះ​ បុរី ប៉េង ហួត ដឹស្តា អ៊េមឺរ៉លដ៍ បានបើកលក់ វីឡាកូនកាត់​ (LA) ដ៏ទាន់សម័យ ដែលមានកំពស់៣ជាន់ (E0 E1 E2) មានទំហំដី ៥m x ១៣.៥m ទំហំផ្ទះ ៥m x ១២m បន្ទប់គេង៤​ បន្ទប់ទឹក៥​ និងចំណតរថយន្ដខាងមុខសល់ ៥.៥m បូករួមទាំងការផ្តល់ជូននូវគ្រឿងសង្ហារឹមទំនើប ព្រមទាំងមាន ផ្លូវថ្នល់ធំទូលាយ សួនច្បារ សួនកំសាន្ដ ក្លឹបហាត់ប្រាណ និង អាងហែលទឹក គួបផ្សំនឹងបរិយាកាសបរិសុទ្ធបែបធម្មជាតិ ធ្វើអោយការរស់នៅរបស់អតិថិជនកាន់តែមានសុភមង្គល។

គូសបញ្ជាក់ផងដែរថា បុរី​ ប៉េង ហួត ដឹស្តា អ៊េមឺរ៉លដ៍ មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ ឧកញ៉ា ម៉ុង រិទ្ធី ចំងាយ ៦០០ ម៉ែត្រ ពីរង្វង់មូលកាំកូស៊ីធី ​ភាគ​ពាយព្យ​នៃ​រាជធានី​ភ្នំពេញ ប្រមូលផ្តុំដោយហេដ្ឋារចនាសម្ព័ន្ធល្អៗ មានផ្លូវថ្នល់ធំៗខ្វាត់ខ្វែង ដែលជាច្រកសេដ្ឋកិច្ច តភា្ជប់ជាមួយផ្លូវជាតិសំខាន់ៗ ដូចជាផ្លូវជាតិលេខ៣ លេខ៤ និងលេខ៥ ព្រមទាំងជាបណ្តុំនៃទីប្រជុំជន ដែលមាន សាលារៀន មន្ទីរពេទ្យ ខុនដូ ជាពិសេសផ្សារទំនើបអ៊ីអនម៉លទី២ផងដែរ។ បច្ចុប្បន្ននេះ តំបន់ពាយព្យ ជាតំបន់អភិវឌ្ឍក្នុងប្លង់មេ របស់សាលារាជធានីភ្នំពេញ ដូច្នេះហើយទើបតំបន់នេះទទួលបានការវិនិយោគកាន់តែខ្លាំង ដើម្បីក្លាយជាទីក្រុងរណបមួយក្នុងពេល ឆាប់ៗនេះ។

ព័ត៌មានលម្អិត សូមធ្វើការទំនាក់ទំនងតាមរយៈទូរសព្ទលេខ៖ 016/017/098 59 6789, Email: [email protected], Facebook: www.facebook.com/boreypenghuoth,
បុរី ប៉េង ហួត ធ្វើអោយជីវិតលោកអ្នកកាន់តែមានន័យ...!