(ភ្នំពេញ​)៖​ របាយការណ៍​ពី​នាយកដ្ឋាន​នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិបាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​២​ ខែកក្កដា​ ឆ្នាំ​២០១៦​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​១០​លើក​ (​យប់​៥​លើក​)​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៤​នាក់​​ រង​របួសធ្ងន់​១២​នាក់​។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​១០​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ សរុប​ចំនួន​១៤​គ្រឿង​ រួម​មាន​ម៉ូតូ​ចំនួន​៨​គ្រឿង​ រថយន្ត​ធុន​តូច​ចំនួន​៥​គ្រឿង​,​ រថយន្តធុន​ធំ​១​គ្រឿង​ ហើយមូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រួម​មាន​​បង់​គ្រោះថ្នាក់​១​លើក​,​ កត្តា​យានយន្ត​១​លើក​,​ អាកាសធាតុ​១​លើក​ ។​ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ ពេល​គ្រោះថ្នាក់​ចរាចរណ៍​៥​នាក់​ (​យប់​៤​នាក់​)​។​

នៅ​ថ្ងៃ​ទី​០២​ ខែកក្កដា​ ឆ្នាំ​២០១៦​ លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញ​ថា​ យានយន្ត​ដែ​ល្មើស​សរុប​ទូ​ទាំង​ប្រទេស​មាន​ចំនួន​ ៣,១៤៧​គ្រឿង​ ក្នុង​នោះ​បាន​ធ្វើការ​អប់រំ​ចំនួន​ ១,៤៩៨​គ្រឿង​ និង​ពិន័យ​សរុប​ ១,៦៤៩​ គ្រឿង​ ៕​