(កង់បេរ៉ា)៖ ប្រជាពលរដ្ឋអូស្ត្រាលីនៅទូទាំងប្រទេស បានចាប់ផ្តើមចូលរួមការបោះឆ្នោតសហព័ន្ធហើយ ចាប់តាំងពីព្រឹកថ្ងៃសៅរ៍មកនេះ ខណៈដែលគណបក្សដឹកនាំរដ្ឋាភិបាលចំរុះ របស់នាយករដ្ឋមន្ត្រី លោក Malcolm Turnbull រំពឹងថានឹងទទួលបានជ័យជម្នះ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន BBC នាព្រឹកថ្ងៃសៅរ៍ ទី០២ ខែកក្កដា ឆ្នាំ២០១៦។

ការសម្រេចចិត្តរបស់ចក្រភពអង់គ្លេស ក្នុងការចាកចេញពីសហភាពអឺរ៉ុបនោះ ក៏បានផ្តល់ផលប្រយោជន៍មិនស្ទើរដែរដល់គណបក្ស របស់នាយករដ្ឋមន្ត្រីលោក Malcolm Turnbull ប៉ុន្តែគណបក្ស ពលករដែលជាបក្សប្រឆាំងដឹកនាំដោយលោក Bill Shorten នៅតែអះអាងថា លោកនឹងយកជ័យជម្នះ និងឡើងធ្វើជានាយករដ្ឋមន្ត្រីអូស្ត្រាលីឲ្យខាងតែបាន។

គួរបញ្ជាក់ថា ប្រជាពលរដ្ឋអូស្ត្រាលីប្រមាណ ១៥,៥លាននាក់ បាននិងកំពុងតែចូលរួមបោះឆ្នោត នៅទូតាំងប្រទេសសម្រាប់ថ្ងៃសៅរ៍នេះ ខណៈដែលលទ្ធផលបណ្តោះអាសន្ន អាចនឹងត្រូវចេញនៅ យប់នេះក្រោយការបោះឆ្នោតបញ្ចប់ជាផ្លូវការ៕