(ភ្នំពេញ)៖ របាយការណ៍​បូក​សរុប​លទ្ធផល ​បង្ក្រាប​បទល្មើស​គ្រឿងញៀន ​ប្រចាំ​ថ្ងៃ​ទី​ ០១​ ខែកក្កដា​ ឆ្នាំ២០១៦​ (គិត​ត្រឹម​ម៉ោង​១៦​ល្ងាច) របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញនេះ កម្លាំងនគរបាលជាតិ បង្ក្រាប​បទល្មើស​ជួញដូរ​ ​រក្សា​ទុក​ និង​ប្រើប្រាស់​៨​ករណី​ឃាត់​មនុស្ស​២២​នាក់ ​(​ស្រី​៦​នាក់​) ក្នុងនោះ​មុខសញ្ញា​ជួញដូរ៧​នាក់ និងមុខសញ្ញា​ប្រើប្រាស់​១៥​នាក់ ដកហូតថ្នាំញៀន ​មេ​តំ​ហ្វេ​តា​មីន ​(ice) ៣០.៧៥​ក្រាម ​និង​២​កញ្ចប់​តូច​ ​មេ​តំ​ហ្វេ​តា​មីន​ ​(wy) ៨​គ្រាប់​។​

ជនសង្ស័យទាំង២២នាក់ ត្រូវបានឃាត់ខ្លួននៅ៖ រាជធានី​ភ្នំពេញ​ បង្ក្រាប២​ករណី​ឃាត់ខ្លួន​៤​នាក់​, ​តាកែវ​៣​ករណី​ (១​ដីកា) ឃាត់ខ្លួន​៨​នាក់​, ​កំពង់ឆ្នាំង​ បង្ក្រាប១​ករណី ​ឃាត់ខ្លួន​៣​នាក់, ​ព្រះ​សីហ​នុ​បង្ក្រាប១​ករណី​ ​ឃាត់ខ្លួនម្នាក់ និង​រត​ន​គី​បង្ក្រាប១​ករណី ​ឃាត់ខ្លួន​៦​នាក់៕