(ព្រះវិហារ)៖ នៅរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦នេះ លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញ ចុះសួរសុខទុក្ខ បុគ្គលិកមន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋ ដែលកំពុងសំរាកព្យាបាល នៅមណ្ឌសុខភាពកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ។

មណ្ឌលសុខភាពនេះ ស្ថិតនៅតាមបណ្តោយខ្សែព្រំដែនកម្ពុជា-ឡាវ ដោយក្នុងដំណើរទស្សនកិច្ចនោះ លោករដ្ឋមន្រ្តីបានជួបសួរសុខទុក្ខ អ្នកជំងឺជាប្រជាជនកម្ពុជា និងប្រជាជនឡាវចំនួន៦រូប ដែលកំពុងសំរាកព្យាបាលនៅទីនោះ។

លោករដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់បុគ្គលិក និងមន្ត្រីសុខាភិបាលទាំងអស់ ដែលបានខិតខំប្រឹងប្រែង យកចិត្តទុកដាក់ព្យាបាល និងថែទាំសុខភាព ជូនប្រជាពលរដ្ឋដោយមិនខ្លាចនឿយហត់ និងមានភាពទទួលខុសត្រូវខ្ពស់៕