(អង់គ្លេស)៖ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានទទួលមេដាយឆ្នើមកិត្តិយស «អ្នកបង្កើតសមិទ្ធិផល ដល់វិទ្យាសាស្ត្រពិភពលោក» ពីគណៈកម្មាធិការសូក្រាកអន្តរជាតិ (The International Socrates Committee) នៅសតវត្សរ៍ទី២១ ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។

គណៈកម្មាធិការសូក្រាកអន្តរជាតិ គឺជាស្ថាប័នដែលបង្កើតឡើង ដើម្បីវាយតម្លៃផ្តល់ពានរង្វាន់ និងមេដាយ ដល់អ្នកដឹកនាំនយោបាយ សហគ្រិន ធុរជន ឬបញ្ញវន្តដែលមានស្នាដៃឆ្នើមក្នុងការដឹកនាំ ឬបានខិតខំសិក្សាស្រាវជា្រវ បង្កើតនូវអ្វីដែលថ្មីដើម្បីអភិវឌ្ឍសង្គម៕