(កំពង់ធំ)៖ ដោយមានការយកចិត្ដទុកដាក់ ទៅលើសុខភាពរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្ដកំពង់ធំ ទាំងមូលនោះ នៅថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០១៦នេះ លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ដកំពង់ធំ បានដឹកនាំមន្រ្តីកាំកុងត្រូល និងមន្ទីពាណិជ្ជាកម្ម ចុះបិទសិប្បកម្មធ្វើគុយទាវមួយកន្លែង ដែលមានសារធាតុគីមី នៅក្នុងផ្សារស្ទោង។

មន្រ្តីកាំកុងត្រូលខេត្តកំពង់ធំ បានឲ្យដឹងថា ការត្រួតពិនិត្យរកឃើញថា សិប្បកម្មផលិតសសៃគុយទាវបោះដុំ មានផ្ទុកដោយសាជាតិគីមី ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋទូទាំងស្រុកស្ទោង អស់រយៈពេលជាច្រើនឆ្នាំមកហើយ រហូតមកដល់ពេលនេះ ថ្ងៃទី30 ខែមិថុនា ឆ្នាំ2016នេះ លោក សាយ ណូរ៉ា បានដឹកនាំកម្លាំងចំរុះចុះមកដល់ផ្ទះ​ ធ្វើសប្បកម្មផលិតគុយទាវបោះដុំ ដោយផ្ទាល់តែម្តង។

មន្រ្តីកាំកុងត្រូល បានបន្តទៀតថា គុយទាវបន្ទះដែលមិនទាន់ហាន់ ចេញជាសសៃល្អិតៗនោះ​​ មានធាតុផ្សំដោយសារជាតិគីមីច្រើនបំផុត រហូតដល់ទៅចំនួន៧៩គីឡូក្រាម និងម្សៅសារធាតុ BDRAX ចំនួន៤០ គីឡូក្រាមផងដែរ។

ក្រោយការត្រួតពិនិត្យកម្លាំងមន្រ្តីជំនាញ បានដកហូតយកទៅបំផ្លាញចោលដើម្បីកុំឲ្យអាជីវកម្មចូលទីផ្សារបន្តទៀត។

មន្រ្តីកាំកុងត្រូលបានបញ្ជាក់ថា ទីតាំងសិប្បកម្មផលិតសសៃគុយទាវនេះ មានម្ចាស់ឈ្មោះ ពុំ ម៉ង់ត្រូវបិទផ្អាកធ្វើអាជីវកម្ម ជាបណ្ដោះអាសន្នតែម្តង៕