(ភ្នំពេញ)៖ ធនាគារឯកទេស Wing នៅតែឈានមុខគេ ក្នុងនាមជាអ្នកផ្តល់សេវាធនាគារ តាមទូរស័ព្ទដៃប្រកបដោយទំនុកចិត្ត ដែលអាចឲ្យប្រជាជនកម្ពុជា រាប់រយពាន់នាក់ធ្វើការផ្ញើ និងទទួលប្រាក់បានគ្រប់ពេលវេលា គ្រប់ទីកន្លែងដោយប្រើទូរស័ព្ទដៃ។

លោក ចូចូ ម៉ាឡូឡូស នាយកប្រតិបត្តិធនាគារឯកទេស Wing បានឲ្យដឹងថា «Wing នៅតែប្តេជ្ញាយ៉ាងរឹងមាំ ដើម្បីផ្តល់ភាពងាយស្រួល ជូនអតិថិជនរបស់ខ្លួន តាមរយៈការផ្តល់ជូនពួកគាត់ នូវប្រភេទផលិតផល និង សេវាកម្មច្នៃប្រឌិតប្រកបដោយសុវត្ថិភាព ប្រការសំខាន់បំផុត គឺការបណ្តុះបណ្តាល និងការគាំទ្រដែលយើងផ្តល់ ជូនភ្នាក់ងារវីងជាង ៤.០០០នាក់ នៅទូទាំងប្រទេស។ ជាមួយភ្នាក់ងារ Wing ប្រកបដោយ​ចំណេះដឹង និងហេដ្ឋារចនាសម្ព័ន្ធគុណភាពខ្ពស់ យើងអាចធានាថា ទោះបីជា អតិថិជនរស់នៅតំបន់ដាច់ស្រយាល ក៏អាចទទួលបានសេវារបស់យើង ដោយមិនចាំបាច់ តម្រង់ជួរ ឬធ្វើដំណើររាប់ម៉ោង​ទៅបង់វិក្កយបត្រ ឬផ្ញើប្រាក់ទៅមនុស្សជាទីស្រឡាញ់ឡើយ។ ហើយអតិថិជន អាចរីករាយជាមួយភាពងាយស្រួល ក្នុងការផ្ញើប្រាក់ និងទទួលប្រាក់ ជាមួយទីតាំង​ភ្នាក់ងារវីង ដែលនៅជិតពួកគាត់បំផុត»។

ចាប់តាំងពីបើកដំណើរការក្នុងឆ្នាំ ២០០៩ មក Wing បានណែនាំសេវាកម្មហិរញ្ញវត្ថុជាច្រើនដូចជា ផ្ញើប្រាក់ និងដកប្រាក់ ទិញកាតទូរស័ព្ទ ទូទាត់វិក្កយបត្រ Wing គិតលុយ និងការទូទាត់លើ អ៊ីនធឺណិត។ អតិថិជនអាចជ្រើសរើសទៅកាន់កន្លែងភ្នាក់ងារវីង  ឬអនុវត្តប្រតិបត្តិការ Wing ដោយខ្លួនឯង ដោយគ្រាន់តែចុច *989# នៅលើទូរស័ព្ទដៃ ហើយថ្មីនេះ Wing បានបង្កើត កម្មវិធីទូរស័ព្ទដៃ (App) មួយសម្រាប់សេរីភាព នៃសេវាធនាគារដ៏ពិតប្រាកដ ហើយ Wing ក៏មាន មោទនភាពយ៉ាងខ្លាំង ចំពោះស្ដង់ដារកម្រិតខ្ពស់ ដែលបានកំណត់សម្រាប់ភ្នាក់ងារ Wing ដែលមានការបណ្ដុះបណ្តាល​លើការទំនាក់ទំនងអតិថិជនដ៏រឹងមាំ។

ជាលទ្ធផលនៃសេវាកម្មប្រកប ដោយភាពងាយស្រួល ច្នៃប្រឌិត និងអាចប្រើបានផ្ទាល់ខ្លួន Wing មានចំនួនប្រតិបត្តិការកើនឡើងជាង ១០០លានប្រតិបត្តិការ ក្នុងរយៈពេលត្រឹមតែប្រាំពីរឆ្នាំ។ កត្តានេះបញ្ជាក់ថា Wing ជាជម្រើសល្អជាងសេវាធនាគារ សម្រាប់ប្រជាជនកម្ពុជាទាំងនៅទីក្រុង និងជនបទ។

លោក ជា សុផានី កម្មករកាត់ដេរនៅរាជធានីភ្នំពេញ បានបញ្ចេញមតិថា «សេវាវីង គឺងាយស្រួលប្រើ សូម្បីតែគ្រួសារខ្ញុំក៏ស្រឡាញ់ Wing ដែរ ខ្ញុំចូលចិត្តប្រើ Wing ដើម្បីផ្ញើប្រាក់ បង់វិក្កយបត្រ និងទិញកាតទូរស័ព្ទ ដោយសារតែហាងវីងនៅជិតផ្ទះខ្ញុំ ហើយភ្នាក់ងារវីង រួសរាយរាក់ទាក់ និងមានជំនាញច្បាស់លាស់»។

ចំណែកអ្នកស្រី អ៊ុំ សុផាន់ ជាស្ត្រីមេផ្ទះ រស់នៅខេត្តស្ទឹងត្រែង បានឲ្យដឹងថា «ធនាគារ អាចធ្វើឲ្យយើងព្រួយបារម្ភ ហើយមិនសូវមានទេនៅខេត្តខ្ញុំ។ ហើយយើងត្រូវទៅបើកប្រាក់ដែលកូនផ្ញើមក នៅបញ្ជរធនាគារ។ ដូច្នេះ យើងត្រូវតែតម្រង់ជួរ និងរង់ចាំយូរ។ ប៉ុន្តែ ជាមួយ Wing គឺស្រួលជាងឆ្ងាយណាស់»។

លោក ម៉ាឡូឡូស បានលើកឡើងថា វត្តមានរបស់ Wing នៅទូទាំងកម្ពុជា បានបម្រើជាមូលដ្ឋានសម្រាប់ ការផ្តល់សេវាហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា ដែលមានការលំបាក និងមិនមានលទ្ធភាពក្នុង​ការ​ទទួល បានការប្រើប្រាស់​​សេវាកម្មធនាគារ ពិសេសតាមរយៈការផ្តល់ជូននូវ សេវាកម្មថ្មីៗជាបន្តបន្ទាប់ បានជួយកាត់បន្ថយការ ចំណាយកាន់តែតិច និងជួយឲ្យជីវភាពគ្រួសារទូទាំងកម្ពុជា មានភាព​ប្រសើរឡើង។

Wing គឺជាសេវាកម្មដែលមានភាពច្នៃប្រឌិតថ្មីមួយ សម្រាប់ការទូទាត់សាច់ប្រាក់តាមទូរស័ព្ទដៃ ដូចជា ផ្ញើប្រាក់ ទូទាត់វិក្កយបត្រ បញ្ចូលទឹកប្រាក់ទូរស័ព្ទ សេវាបើកប្រាក់បៀវត្សរ៍ ការទូទាត់តាម អ៊ីនធឺណិត និង Wing គិតលុយ។ ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.wingmoney.com ឬទាក់ទងមកលេខ៖០២៣ ៩៩៩ ៩៨៩៕