(កោះកុង)៖ នាយឧត្តមនាវី ទៀ វិញ សមាជិកគណៈកម្មការកណ្តាល គណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារស្រុក មណ្ឌលសីមា និងលោកស្រី បានដឹកនាំសមាជិកសមាជិកាក្រោមឱវាទ នាំយកអំណោយមនុស្សធម៌របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ទៅចែកជូនប្រជាពលរដ្ឋ៣០០នាក់ លោកគ្រូ អ្នកគ្រូ៦នាក់ សិស្សានុសិស្ស១២៦នាក់ និងទៀនវស្សា គ្រឿងឧបភោគជូនដល់វត្តតាកាត នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦នេះ ស្ថិតក្នុងភូមិតាកាត ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

អំណោយមនុស្សធម៌របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ចែកជូនប្រជាពលរដ្ឋក្នុងម្នាក់ទទួលបាន អង្ករ២០គីឡូក្រាម សារ៉ុង១ នំប៉័ង ទឹកសុទ្ធ និងថវិកាមួយចំនួនលោកគ្រូ-អ្នកគ្រូ សម្ភារសិក្សា និងថវិកាមួយចំនួនសិស្សានុសិស្ស១២៦នាក់ ដោយម្នាក់ៗទទួលបាន សម្ភារសិក្សា១ឈុត និងថវិកាមួយចំនួនផងដែរ ចំពោះសង្ឃទទួលបានទៀនព្រះវស្សា៤ដើម និងគ្រឿងឧបភោគបរិភោគ។

ក្នុងនោះដែរ នាយឧត្តមនាវី ទៀ វិញ បានលើកឡើងថា ថ្ងៃនេះលោករួមទាំងក្រុមការងារ មានសេចក្តីសោមនស្សរីករាយណាស់ដែលបាន ចុះមកជួបបងប្អូន ទោះបីមានភ្លៀងធ្លាក់យ៉ាងណាក៏ដោយ ក៏ក្រុមការងារចុះមកជួបបងប្អូនដែរ ហើយបងប្អូនបានធ្វើដំណើរក្រោមដំណក ទឹកភ្លៀងមកដែរនេះសក្ខីភាពមួយផងដែរ។

នាយឧត្តមនាវី បានបន្តថា «ដើម្បីឆ្លើយតបទៅគោលនយោបាយរាជរដ្ឋាភិបាល យើងទាំងអស់ត្រូវមានការជឿជាក់ ទៅលើគណបក្ស ប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានកិតិយសនៃគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់ ទៅលើប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនប្រកាននូវ និន្នាការនយោបាយ ពណ៌សម្បុល ឡើយហើយនៅពេលប្រជាពរដ្ឋមានទុកលំបាកសម្តេច តែងដោះស្រាយជូនភ្លាមមិនទុកឲ្យបងប្អូន ដាច់បាយឡើយ»។

នាយឧត្តមនាវី បានបន្ថែមថា ប្រទេសជាតិរាល់ថ្ងៃ មានរីកចំរើនគ្រប់វិស័យ និងកំពង់តែអភិវឌ្ឍពី១ថ្ងៃទៅ១ថ្ងៃ តាំងពីបាតដៃទទេរហូតមាន អ្វីគ្រប់យ៉ាង និងមានសន្តិភាពល្អណាស់។ ដូច្នេះហើយមានតែគណបក្សប្រជាជនកម្ពុជា១គត់ ដែលជាដោះស្រាយជូនបងប្អូនជូន ប្រទេសជាតិ មិនមែនដូចអ្នកផ្សេងដើរតែស្រែកឃោសនាតែមាត់ តែគ្មានអីបន្តិចសោះ។ ជាក់ស្តែង ថ្ងៃនេះទោះមានភ្លៀងយ៉ាងណា ក៏ដោយ ក្រុមការងារនៅតែស៊ូមកដែរ និងពាំនាំនូវអំណោយមនុស្សធម៌របស់ មកជាមួយទៀតផង៕