(ភ្នំពេញ)៖ ថវិកាចំនួន៨០ម៉ឺនរៀលរបស់ ស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦នេះ ត្រូវបានលោកវរសេនីយ៍ឯក ឈិន គឹមធុយ អធិការនគរបាល ខណ្ឌព្រែកព្នៅ យកប្រគល់ជូនប៉ុស្ដិ៍នគរបាលគោករការ ដើម្បីលើកទឹកចិត្ត ដែលមានស្នាដៃក្នុងការបង្ក្រាបបទ ល្មើសគ្រប់ប្រភេទក្នុងមូលដ្ឋានរបស់ខ្លួន ដោយធានាបានបញ្ហា​អសន្តិសុខ​ផ្សេងៗ ជូនបងប្អូនប្រជាពលរដ្ឋ។

លោកវរសេនីយ៍ឯក ឈិន គឹមធុយ បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ ថវិកាចំនួន៨០ម៉ឺនរៀលរបស់ នាយឧត្ដមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាល​រាជធានីភ្នំពេញ ត្រូវបានលោកយកទៅប្រគល់ជូនប៉ុស្ដិ៍នគរបាលគោករការ ដើម្បីលើកទឹកចិត្តដល់កងកម្លាំង​នគរបាលមូលដ្ឋាន​ដោយមើលឃើញជាក់ស្ដែង​ពីសកម្មភាពស្នាដៃក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌដោយខិតខំប្រឹងប្រែងបំពេញភារកិច្ច រក្សាការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋបានល្អ ជាពិសេសថ្មីៗនេះ កម្លាំងនគរបាល​ប៉ុស្ដិ៍គោករការ បានសហការបង្ក្រាប​មុខសញ្ញាលួច និងប្លន់យ៉ាងសកម្មក្នុងមូលដ្ឋានរបស់ខ្លួនថែមទៀតផង៕