(លីយ៉ុង)៖ ក្រុមម្ចាស់ផ្ទះមាន់គកបារាំង បានធ្វើការវាយបកឈ្នះសាធារណរដ្ឋអៀរឡង់ ២-១ វិញក្នុងវគ្គទី២ ដើម្បីទទួលបានកៅអីមួយឡើងទៅវគ្គ៨ក្រុមនៃ Euro 2016។

កីឡាករខ្សែប្រយុទ្ធមាឌល្អិត Antoine Griezmann ជាកីឡាករនាំសំណាង ដោយរកបាន២គ្រាប់ម្នាក់ឯងនៅនាទីទី៥៨ ដោយតែតបញ្ចូលទី និងស៊ុតសម្រេចគ្រាប់ទី២ នៅនាទីទី៦១ ក្រោយពេលបារាំងបានរបូត១គ្រាប់នៅនាទីទី១ ដោយបាល់ប៉េណាល់ទីរបស់អៀរឡង់។

ម្ចាស់ជើងឯក Euro ២សម័យបារាំង នឹងត្រូវជួបអង់គ្លេស ឬអ៊ីស្លង់ ក្រោយពេលក្រុមទាំងពីរប៉ះគ្នានៅរាត្រីស្អែកនេះ ដើម្បីបញ្ចាប់វគ្គ១៦ក្រុមចុងក្រោយ។

រហូតមកទល់នឹងពេលនេះរកបាន ៤ក្រុមហើយឡើងទៅឈរចាំមុនវគ្គ៨ក្រុមមាន ម្ចាស់ផ្ទះបារាំង ប៉ូឡូញ វ៉េល និងព័រទុយហ្គាល់ និងហាលអាវត្រឹមវគ្គ១៦ក្រុមនេះមាន ស្វីស អៀរឡង់ខាងជើង ក្រូអាត និងសាធារដ្ឋអៀរឡង់។

២ប្រកួតបន្ទាប់រាត្រីនេះដែរ អាល្លឺម៉ង់ ប៉ះស្លូវ៉ាគី ម៉ោង១១យប់ និងប៊ែលហ្ស៊ិក ប៉ះហុងគ្រី ម៉ោង២រំលងអាធ្រាត្រ ក្នុងវគ្គ១៦ក្រុមដូចគ្នា៕