(កោះកុង)៖ ឪពុកចុង​ដែល​ល្មោភ​តណ្ហាមួយរូប បានចាប់រំលោភកូន​ដើម​ តាំងពីកាលរស់នៅ​ក្នុងខេត្តកំពង់ចាម រហូតមករស់នៅខេត្ត​​​កោះកុង​ ដែលធ្វើអោយ​ម្តាយក្មេងស្រីទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន​នៅវេលាម៉ោង១០យប់​ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅភូមិ៣ សង្កាតស្មាច់​មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង។

ការឃាត់ខ្លួន និងរំដោះក្មេងស្រីដែលឪពុកចុងបង្ខាំ​ង​ក្នុង​បន្ទប់ ប្រុងចាប់រំលោភ​ទៀតនោះ បានធ្វើឡើង​ក្រោមការដឹក​នាំរបស់លោក មីន រស្មី អធិការរងក្រុងខេមរភូមិន្ទ រួមជាមួយនឹងមន្រ្តីក្រោមឱវាទ។

លោក មីន រស្មី អធិការរងក្រុង​បានឲ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្តឹង​ពីម្តាយក្មេងស្រីរង​គ្រោះភ្លាមៗ លោកក៏​បានចាត់​កម្លាំង​ចុះ​ជួយ​ក្មេងស្រីរងគ្រោះ​ឲ្យរួចផុត​ពីក្នុងបន្ទប់ដោយសុវត្តិភាព ហើយធ្វើការឃាត់ខ្លួន​ជនសង្ស័យ​ជាឪពុកចុង​បានភ្លាមៗផងដែរ។

លោក មីន រស្មី បានឲ្យដឹងថា ជនសង្ស័យជាឪពុកចុង​ដែល​ជាជនល្មោភកាមរូបនេះមាន​ឈ្មោះ ឡោ សារ៉ាយ អាយុ៣៥ឆ្នាំ មានស្រុក​កំណើតនៅ ភូមិគោកព្រីង ស្រុកចំការលើ ខេត្តកំពង់ចាម មានមុខរបរលក់​ការ៉េម រីឯម្តាយក្មេងស្រីរងគ្រោះវិញមានឈ្មោះ គ្រឿង វាសនា អាយុ៣៥ឆ្នាំ ​ចំណែក ក្មេងស្រីរងគ្រោះ ឈ្មោះ យ.ឧ.ស អាយុ១៥ឆ្នាំ មានមុខរបរលក់ស្រាបៀរនៅក្លឹបកំសាន្តអិុចស្តារ។

​លោកបានបន្តថាក្រោយ​ពីធ្វើការសាកសួរឪពុក​ជាជនសង្ស័យ​បានឆ្លើយសារភាព​ថា ខ្លួនពិតជាបាន​រំលោភមែន​តាំងពីក្រុមគ្រួសាររស់នៅ​ខេត្តកំពង់ចាម រហូតដល់​ខេត្តកោះកុង។

ក្មេងស្រីរងគ្រោះបានប្រាប់សមត្ថកិច្ចថា ឪពុកចុងនាងបានចាប់​នាងរំលោភតាំងពីអាយុ១៤​ឆ្នាំមកម្ល៉េះ តាំងពីខេត្តកំពង់ចាម រហូតដល់មករស់នៅខេត្តកោះកុង ហើយទង្វើ​ដ៏អាក្រករបស់ឪពុក​ចុងគឺរាប់​ភ្លេចហើយ​​ឲ្យតែម្តាយមិននៅផ្ទះ ហើយធ្លាប់គំរាមថា បើបែកការ​នឹងអារកសម្លាប់ទាំងម្តាយ និងកូនទើបនាងលាក់ម្តាយរហូតខ្លាចឪពុកចុងសម្លាប់ ហើយខ្លួន ដល់មានផ្ទៃពោះ១ខែ​ទើបបែកការហើយ​ទ្រាំលែងបានអំពើឃោឃៅ​ទើបប្រាប់ម្តាយ។

​ហើយនៅយប់ថ្ងៃទី២៥ ខែមិថុនានេះ ឪពុកចុងបានចាប់​នាងឲ្យ​ចូលបន្ទប់ ហើយដេញ​ឲ្យម្តាយទៅ​ទិញកាតទូរស័ព្ទ​ប្រុងចាប់រំលោភទៀត តែម្តាយដឹង​សកម្មភាពមុន ក៏បានទៅប្តឹង​សមត្ថកិច្ចតែម្តង។

ចំពោះករណីខាងលើ សមត្ថកិច្ចកំពុង​កសាងសំណុំរឿង​បញ្ជូនខ្លួនជនសង្ស័យ ទៅស្នងការខេត្ត​ដើម្បីចាត់​ការទៅតាមផ្លូវច្បាប់៕