(ភ្នំពេញ)៖ បច្ចុប្បន្នដោយមានការ និយមហូបម្ហូបអាហារ នៅតាមដងផ្លូវច្រើន តម្លៃសមរម្យ និងរសជាតិឈ្ងុយឆ្ងាញ់ផងដែរនោះ លោក យឹម ណារ៉ា ជាពិធីករ និងតារាសម្ដែងដែលមានឈ្មោះល្បី ក្នុងវិស័យសល្បៈកម្ពុជា នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ បានបើកសម្ពោធ នៅក្រុមហ៊ុនម្ហូបអាហារមួយ ដែលមានឈ្មោះថា Super Muu។

Super Muu មានម្ចាស់ភាគហ៊ុនចំនួន៦នាក់ ក្នុងនោះមានលោក យឹម ណារ៉ា ផងដែរ ខណៈមានភាគហ៊ុនចំនួនប៉ុន្មាននោះ ពិធីកររូបនោះ មិនបានបញ្ជាក់ឡើយ។ Super Muu មានប្រភេទអាហារជាសាច់មាន់អាំង សាច់ជ្រូកអាំង និងបាយដំណើប ដែលមានរសជាតិឆ្ងាញ់ អនាម័យ និងតំម្លៃសមរម្យ ដែលសមស្របជាមួយមនុស្សគ្រប់ភេទគ្រប់វ័យ។

លោក យឹម ណារ៉ា បានថ្លែងថា Super Muu នេះត្រូវបាននាំចូលពីប្រទេសថៃ ដែលផ្គត់ផ្គង់ពីរោងចក្រ ដែលទទួលស្គាល់ស្ថាប័ន GMP និងមានឈ្មោះល្បីល្បាញជាង៣០ឆ្នាំមកហើយ ក្នុងប្រទេសថៃ។ Super Muu ជាមុខម្ហូបមួយដែលអាចញាំ បានជារៀងរាល់ថ្ងៃគ្រប់ពេល និងគ្រប់វ័យទាំងអស់ ជាម្ហូបអាហារដែលមានអនាម័យ រសជាតិឆ្ងាញ់ តម្លៃសមរម្យ។

លោកបានបន្ដទៀតថា Super Mun បាននាំមកនៅសាច់ ដែលស្រស់នាំចូលពីប្រទេសថៃ និងនាំមកជារៀងរាល់ថ្ងៃ ដែលប្រកបដោយសុវត្ថិភាព គុណភាពជាចម្បង ដែលធ្វើឲ្យប្រជាពរដ្ឋខ្មែរ ទទួលទាន់ហើយ មិនប៉ះពាល់ទៅដល់សុខភាព។ រហូតមកដល់សព្វថ្ងៃនេះ Super Muu បានបើករហូតដល់៧សាខា ក្នុងព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបដែលថា Super Muu មានគោលបំណងធ្វើឲ្យអាជីវកម្មនេះ ក្លាយជាឱកាសថ្មី ដែលអាចចែករំលែកប្រាក់ចំណូល ចំពោះមនុស្សដែលឧស្សាហ៍ព្យាយាម និងមានបំណងចង់ផ្លាស់ប្ដូរការរស់នៅ ឲ្យបានកាន់តែប្រសើរ ដូច្នេះទើបក្រុមហ៊ុនធ្វើការសម្រេចចិត្ត បើកអាជីវកម្មនេះឡើង ដើម្បីឲ្យប្រជាជនកម្ពុជា មានលទ្ធភាពអាចចួលរូមបាន៕