(សូម៉ាលី)៖ សណ្ឋាគារដ៏ធំមួយនៅក្នុងរដ្ឋធានី Mogadishu របស់ប្រទេសសូម៉ាលី ត្រូវបានក្រុមសកម្ម ប្រយុទ្ធដែលគេសង្ស័យថាជាពួក អាល់ សាបាអាប់ (al-Shabaab) ធ្វើការបំផ្ទុះគ្រាប់បែកឲ្យរង្គោះរង្គើ ជាមុន រួមក៏នាំបក្សពួកប្រដាប់ ដោយអាវុធសម្រុកចូលវាយប្រហារជាក្រោយ។ នេះបើតាមការចេញ ផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាយប់ថ្ងៃសៅរ៍ ទី២៥ ខែមិថុនា ឆ្នាំ២០១៦។

សណ្ឋាគារខាងលើនេះ មានឈ្មោះថា Nasahablood ដោយរហូតមកដល់ពេលនេះ កងកម្លាំង សូម៉ាលី និងក្រុមប្រដាប់អាវុធកំពុងតែ បាញ់បោះដាក់គ្នានៅឡើយ។ មិនទាន់មានប្រភពណាមួយ ចេញមុខអះអាងថា មានមនុស្សប៉ុន្មាននាក់ស្លាប់ ឬរងរបួសនៅឡើយទេ ដោយព័ត៌មានលម្អិត នឹងមានចេញផ្សាយនាពេលបន្តិចទៀត៕