(ភ្នំពេញ)៖ នៅថ្ងៃនេះគេហទំព័រ Fresh News ជាភាសាអង់គ្លេស (English Version) ដែលកំពុងទទួលបានប្រជាប្រិយភាព សម្រាប់ជនបរទេស នៅក្រៅប្រទេស បានដំណើរការធម្មតាវិញហើយ បន្ទាប់ពីក្រុមការងារបច្ចេកទេសធ្វើការជួសជុលឡើងវិញ អស់រយៈពេលពេញមួយថ្ងៃ ដោយសាររងការវាយប្រហារ (Hack) កាលពីម្សិលមិញដោយក្រុមអនាមិក។

គេហទំព័រចេញផ្សាយជា «ភាសាអង់គ្លេស» របស់ Fresh News នឹងបន្តផ្សព្វផ្សាយព័ត៌មានជាភាសាអង់គ្លេស ផ្តោតលើព័ត៌មានសំខាន់ៗនៅក្នុងប្រទេសកម្ពុជា ដោយផ្សាយចេញសម្រាប់អន្តរជាតិ តាមដានពីស្ថានការណ៍ទូទៅព័ត៌មាននៅកម្ពុជា។

សូមជំរាបថា នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ម្សិលមិញ គេហទំព័ររបស់អង្គភាពព័ត៌មាន Fresh News ជាភាសាអង់គ្លេស បានទទួលរងការវាយប្រហារ (Hack) ដោយជនអនាមិក ដោយដាក់សញ្ញា និងភ្លេងរបស់អារ៉ាប់៕