(ភ្នំពេញ)៖ របាយការណ៍​បូក​សរុប​លទ្ធផល​ បង្ក្រាប​បទល្មើស​គ្រឿងញៀន​ប្រចាំ​ថ្ងៃ​ទី​ ២៤​ ខែមិថុនា​ ឆ្នាំ២០១៦​ (គិតត្រឹម​ម៉ោង​១៦​ល្ងាច) បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញនេះ កម្លាំងនគរបាលជាតិ បានបង្ក្រាប​បទល្មើស​ជួញដូរ​ ​រក្សា​ទុក​ និង​ប្រើប្រាស់​៥​ករណី ​ឃាត់​មនុស្ស​១២​នាក់ ក្នុងនោះ​មុខសញ្ញា​ជួញដូរ ៦​នាក់ ​មុខសញ្ញា​ប្រើប្រាស់​៦​នាក់​ ដកហូត​មេ​តំ​ហ្វេ​តា​មីន ​(ice) ៥០.៤​ក្រាម​។​

គេហទំព័ររបស់អគ្គស្នងការនគរបាលជាតិបានបញ្ជាក់ថា ជនសង្ស័យទាំងនោះត្រូវឃាត់ខ្លួនដោយ៖ ​មន្ទីរប្រឆាំងគ្រឿងញៀនបង្ក្រាប១​ករណី ​ឃាត់ខ្លួនម្នាក់, ខេត្ត​សៀមរាប បង្ក្រាប៣​ករណី​ ឃាត់ខ្លួន​៧​នាក់ ​និងខេត្តតាកែវ​១​ករណី​ ឃាត់ខ្លួន​៤​នាក់៕