(ភ្នំពេញ)៖ លោកវរសេនីយឯក ម៉ក់ ហុង អធិការនគបាលខណ្ឌសែនសុខ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦នេះ បានសំណែងនូវក្ដី សោមនរីករាយ និងថ្លែងអំណរគុណដល់ លោក ប៉ឹល កុសល អភិបាលខណ្ឌសែនសុខ ដែលបានជួយឧបត្ថម្ភថវិកា១លានរៀន ដល់អង្គភាពដើម្បីកសាងទីស្នាក់ការប្រចាំបញ្ជាថ្មី និងប្រកដំបូលក្លោងទ្វារ។

លោកវរសេនីយ៍ឯក បញ្ជាក់ថា ការផ្ដល់ថិវការបស់លោក អភិបាលខណ្ឌនាពេលនេះ ក្នុងគោលបំណង លើកទឹកចិត្តដល់កងកម្លាំង របស់អធិការដ្ឋានខណ្ឌសែនសុខ ដែលបានខិតខំបំពេញការងារ ការពារសុវត្ថិភាព របស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន មិនថាថ្ងៃយប់ និងដើម្បីអនុវត្តឲ្យបានហ្មឹងម៉ាត់ នូវគោលនយោបាយ «ភូមិ-ឃុំមានសុវត្ថិភាព» របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា៕