(ភ្នំពេញ)៖ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល​ លោក​ សឹង​ បញ្ញា​វុឌ្ឈ​ នៅ​ព្រឹក​ថ្ងៃ​ទី​២២​ ខែ​មិថុនា​ នេះ​ សម្រេច​តម្កល់​សេចក្ដី​សម្រេច​ ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ទុក​ជា​បាន​ការ​ដដែល​ពោល​គឺ​ សម្រេច​បន្ត​ឃុំ​ខ្លួន​លោក​ ហុង​ សុខហួរ​ សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ សម​ រង្ស៊ី​ ក្នុង​ពន្ធនាគារ​ និងតម្រូវ​ឲ្យ​លោក​ ហុង​ សុខហួរ​ ប្រគល់​កុំព្យូទ័រ​ដែល​ជា​ឧបករណ៍​សម្រាប់​ស្រាវជ្រាវ​ផែនទី​ សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​វៀតណាម​ក្លែង​ក្លាយ​​ ជូន​តុលាការ​ជា​កំហិត​។

សាលដីកា​នេះ​ បាន​ប្រកាស​ចំពោះ​មុខ​លោក​ ហុង​ សុខហួរ​ និង​ មេធាវី​។

សូមជំរាបថា នៅព្រឹកមិញនេះចៅក្រម​ជំនុំ​ជម្រះ​នៃ​តុលាការ​កំពូល ​ប្រកាស​សាល​ដីកា​ក្នុង​សំណុំ​រឿង​លោក ហុង សុខហួរ អតីតសមាជិព្រឹទ្ធសភាគណបក្ស សម រង្ស៊ី។ ជាសាល​ដីកា​ដែល​នឹង​ចេញ​ក្នុង​រយៈពេល ១៤​ថ្ងៃ​ខាង​មុខ​ទៀត​នេះ គឺ​ពាក់ព័ន្ធ​នឹងបណ្ដឹង​តវ៉ា​ការ​ឃុំ​ខ្លួន​លោក ហុង សុខហួរ ខុស​នីតិវិធី និង​បណ្ដឹង​ប្រឆាំង​សាលក្រម​ ចាត់​របៀប​របស់​តុលាការ​ក្រុង​ភ្នំពេញ៕