(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធាន​សមាគមអតីតយុទ្ធជនកម្ពុជា នឹងអញ្ជើញ​ជាអធិបតីភាព ក្នុងពិធីរំលឹកខួប ទិវាអតីតយុទ្ធជនកម្ពុជា លើកទី៩ ដែលប្រារព្ធឡើង នៅសាលមហោស្រពកោះពេជ្រ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦នេះ។

Fresh News នឹងធ្វើការផ្សាយផ្ទាល់ពីកម្មវិធីនេះពីមហោស្រពកោះពេជ្រ។

សារលិខិតសម្តេចតេជោ ហ៊ុន សែន ផ្ញើជូនជនរួមជាតិ ក្នុងឱកាសខួបលើកទី៩ នៃទិវាអតីតយុទ្ធជនកម្ពុជានេះ បានបញ្ជាក់ថា ទិវាអតីតយុទ្ធជនកម្ពុជា ត្រូវបានធ្វើឡើងដើម្បីរំឭកដល់​គំរូវីរភាពដ៏​មោះមុត និងគុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន-យុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់ស្រទាប់ ដែលបានធ្វើពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វ​ហេតុជាតិ មាតុភូមិជាទីស្នេហានៃយើង៕