(​ភ្នំពេញ​)៖ របាយការណ៍របស់នាយកដ្ឋានគនរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានឲ្យដឹងថា រយៈពេល២០ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ទី២០ ខែមិថុនា ឆ្នាំ២០១៦ នៅទូទាំងប្រទេសកម្ពុជា មានគ្រោះថ្នាក់ចរាចរណ៍ចំនួន ១៦៣ករណី ស្លាប់មនុស្ស៧០នាក់ រងរបួសធ្ងន់១៦៨នាក់ និងរបួសស្រាល ៨០នាក់។

របាយការណ៍ដដែល ចុះផ្សាយដោយគេហទំព័រ អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងទៀតថា មូលហេតុចំបងៗ ដែលនាំឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍រួមមាន បើកបរក្នុងល្បឿនលឿន មិនប្រកាន់ស្តាំ ប្រជែងគ្រោះថ្នាក់ មិនគោរពសិទ្ធិ ស្រវឹង បង់គ្រោះថ្នាក់ ងងុយដេក និងកត្តាយានយន្តជាដើម។

ដោយឡែក នៅ​ថ្ងៃ​ទី​២០​ ខែមិថុនា​ ឆ្នាំ​២០១៦​ម្សិលមិញ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ​នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​៤​លើក​ (​យប់​១​លើក​)​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់​ រង​របួសធ្ងន់​៣​នាក់​ និង​របួសស្រាល​ម្នាក់។​ នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ ៤​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ សរុប​ចំនួន​៨​គ្រឿង​ រួម​មាន​ម៉ូតូ​ចំនួន​ ៤​គ្រឿង​ រថយន្ត​ធុន​តូច​ចំនួន​១​គ្រឿង,​ រថយន្ត​ធុន​ធំ​២​គ្រឿង​,​ កង់​១​គ្រឿង​។​

នៅ​ថ្ងៃ​ទី​២០​ ខែមិថុនា​ ឆ្នាំ​២០១៦​ លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញ​ថា​ យានយន្ត​ដែ​ល្មើស​សរុប​ទូ​ទាំង​ប្រទេស​មាន​ចំនួន ​៣,១៦០​គ្រឿង​ ក្នុង​នោះ​បាន​ធ្វើការ​អប់រំ​ចំនួន​ ១,៥០៨​គ្រឿង​ និង​ពិន័យ​សរុប​ ១,៦៥២​គ្រឿង​ ៕​