(ភ្នំពេញ)៖ នៅលើ Facebook របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសនៅយប់ថ្ងៃទី២០​ ខែមិថុនា ឆ្នាំ២០១៦នេះថា កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» វគ្គ៥ ដែលឱកាសល្អសំរាប់យុវជន យុវនារី បានមកដល់ទៀតហើយ!។

Facebook របស់សម្តេចតេជោបានបញ្ជាក់ទៀតថា «I am a Role Model 5» ឬ កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» វគ្គទី០៥ ចាប់ទទួលការចុះឈ្មោះប្រកួតប្រជែង ពីថ្ងៃទី២០-២៤ ខែ មិថុនា ឆ្នាំ២០១៦។ ចំពោះយុវជន យុវនារីដែលមានស្នាដៃល្អក្នុងសង្គម ឬកំពុងធ្វើសកម្មការងារមនុស្សធម៌ទូទៅ គឺអាចយកស្នាដៃមកចូលរួមប្រកួតប្រជែង ស្នាដៃគំរូនៅក្នុងកម្មវិធីនេះបាន។

ប្រភពព័ត៌មានដដែលបន្ថែមថា «ប្រសិនបើជាប្អូនៗយុវជន យុវនារី និងប្រជាពលរដ្ឋចង់ចូលរួម ប្រកួតប្រជែងក្នុងកម្មវិធីនេះ សូមផ្ញើ ១-វីដេអូសកម្មភាពមនុស្សធម៌, ២-អត្តបទ ឬកំណាព្យ, ៣-គំនូរ, ៤-ចំរៀង មកកាន់កាន់វេបសាយ (Website) ខាងក្រោម: http://spm.samdechhunsen.gov.kh/login.php។ ពានរង្វាន់យុវជន និងលិខិតសរសើរសម្តេចតេជោ នាយករដ្ឋមន្រ្តីកំពុងរង់ចាំ យុវជនយុវតីជ័យលាភីទាំងអស់!»