(ភ្នំពេញ)៖ សាលាដំំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦នេះ បាននាំខ្លួនលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាមកពីគណបក្សសម រង្ស៊ី ដើម្បីសាកសួរបន្ថែមក្នុងនាមសាក្សីលើសំណុំរឿងក្លែងបន្លំឯកសារសធារណៈ និងញុះញង់ឲ្យមានភាពវឹកវរក្នុងសង្គម។

សូមបញ្ជាក់លោក ហុង សុខហួរ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីឆ្នាំ២០១៥។ លោកត្រូវបានព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ បោទប្រកាន់ពីបទក្លែងបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារក្លែងសាធារណៈក្លែង និង បទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលចែងឲ្យផ្ដន្ទាទោសតាមមាត្រា ៦២៩ មាត្រា ៦៣០ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការក្លែងសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម បង្ហោះតាមទំព័រ Facebook លោក សម រង្ស៊ី។ តាមបទចោទប្រកាន់នេះ លោក សុខ ហួរ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ១០ឆ្នាំ៕