(ក្រុងឡេន)៖ ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស រកបាន៣ពិន្ទុលើកទ១ ក្រោយយកឈ្នះវ៉េល ដោយលទ្ធផលបច្ចេកទេស ២-១ រាត្រីនេះក្នុង Euro 2016 នៅបារាំង។

សារព័រមាន BBC បានអោយដឹងថា អង់គ្លេសបានធ្វើការវាយបករហូតទទួលបាន ៣ពិន្ទុក្នុងវគ្គទី២វិញ បន្ទាប់វ៉េល បានធ្វើការនាំមុខ១គ្រាប់មុន នៅនាទីទី៤២ ពីការទាត់បាល់ Free Kick ដោយកីឡាករ Gareth Bale។

តែយ៉ាងណាមិញ ខ្សែប្រយុទ្ធ Jamie Vardy ដែលបានប្តូរចូលក្នុងវគ្គទី២នោះ បានជួយអោយអង់គ្លេសតាមបានស្មើ ១-១ វិញនៅនាទីទី៥៦ និង១គ្រាប់ជ័យជំនះធ្វើបានសម្រេចដោយ Daniel Sturridge នៅនាទីទី៩០+៣ ជួយអោយអង់គ្លេស ឡើងទៅឈរកំពូលតារាងពូល B បណ្តោះអាសន្ន ដោយមាន៤ពិន្ទុ។

២ប្រកួតបន្ទាប់នារាត្រីនេះ អ៊ុយក្រែន ប៉ះអៀរឡង់ខាងជើង ម៉ោង១១យប់ និងអាល្លឺម៉ង់ ប៉ះប៉ូឡូញ ម៉ោង២រំលងអាធ្រាត្រ ក្នុងពូល C៕