(ភ្នំពេញ)៖ លោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយករដ្ឋបាលជលផលកម្ពុជា បានសម្តែងសមានទុក្ខក្រៀមក្រំ និង រន្ធត់ក្នុងចិត្តក្រៃលែង ចំពោះមរណភាព លោក សាយ ភូថង អតីតអនុប្រធានក្រុមប្រឹក្សារដ្ឋ (អនុប្រធានរដ្ឋ) និងជាសមាជិកគណៈអចិន្ត្រៃយ៍  នៃគណបក្សប្រជាជនកម្ពុជា។

ជាមួយនិងការស្តាយស្រណោះអាឡោះអាល័យ លោក អេង ជាសាន បានគូសបញ្ជាក់ថា មរណភាពរបស់លោក សាយ ភូថង គឺជាការ បាត់បង់ឥស្សរជនខ្មែរ ដ៏ឧត្តុង្គឧត្ដមមួយរូប ដែលបាមបូជាសាច់ស្រស់ ឈាមស្រស់យកអស់ពីកម្លាំងចិត្តដឹកនាំរំដោះប្រទេសជាតិ និង ប្រជា ជនកម្ពុជា ឲ្យរួចចាកផុតពីរបបប្រល័យពូជសាសន៍ ប៉ុលពត យង់ឃ្នង។

លោក អេង ជាសាន្ត បន្ថែមថា ពេញមួយជីវិត លោក សាយ ភូថង មិនខ្លាចការលំបាក និង ភាពនឿយហត់ ដើម្បីបម្រើជាតិមាតុភូមិ និង  ប្រជាជនកម្ពុជា ដោយទទួលបាននូវស្នាដៃ និងគុណបំណាច់យ៉ាងធំធេងបំផុត ដែលបុព្វហេតុទាំងអស់នេះ ធ្វើឲ្យពលរដ្ឋខ្មែរចងចាំជានិច្ច  នៅក្នុងក្រអៅបេះដូង។

លោក អេង ជាសាន បានបួងសួងដល់គុណបុណ្យព្រះរតនៈត្រ័យ និង វត្ថុស័ក្តិសិទ្ធិក្នុងលោកទាំងអស់ ជួយឲ្យដួងវិញ្ញាណក្ខន្ធ លោក សាយ ភូថង បានទៅកាន់សុគតិភពជានិច្ចនិរន្តកុំបីឃ្លៀងឃ្លាត។

សូមបញ្ជាក់ថា លោក សាយ ភូថង បានទទួលមរណភាពកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ នៅមន្ទីរពេទ្យក្នុងប្រទេសថៃ ក្នុងជន្មាយុ ៩៦ឆ្នាំ ដោយរោគាពាធ៕

ខាងក្រោមនេះ ជាសារលិខិតរំលែកមរណទុក្ខរបស់ លោក អេង ជាសាន ផ្ញើជូនគ្រួសារ នៃសពលោកព្រឹទ្ធាចារ្យ សាយ ភូថង៖