(សេអ៊ូល)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បួង Samsung Electronics Co នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាស​ជាផ្លូវការថា ខ្លួនបានទិញ ក្រុមហ៊ុនផ្ដល់សេវាកម្ម Cloud របស់អាមេរិក ប៉ុន្តែមិនបានបញ្ជាក់ថា ទិញក្នុងតម្លៃប៉ុន្មាននោះ​ទេ។ នេះបើយោងតាមកាសែត Wall Street Journal ចេញផ្សាយនៅថ្ងៃទី១៦ ខែមិថុនា។

តំណាងក្រុមហ៊ុន Samsung និង Joyent Inc បានថ្លែងឲ្យដឹងព្រមគ្នាចេញពីទីក្រុងសាន់ហ្វ្រង់ស៊ីស្ដូ ថា ការទិញ-លក់នេះ គឺដើម្បីពង្រីក​ វិសាលភាពនៃការប្រើប្រាស់ អ៉ីនធើណែតឲ្យកាន់តែអស្ចារ្យជាងមុខ ជាពិសេសគឺ​ផ្នែក​អាជីវកម្មទូរស័ព្ទចល័តតែម្ដង។

ក្រុមហ៊ុន Samsung បានប្រកាសថា រចនាសម្ព័ន្ធមួយចំនួននៅក្នុងក្រុមហ៊ុន Joyent នឹងត្រូវធ្វើការផ្លាស់ប្ដូរ ព្រមទាំង​ពង្រីកនូវមុខងារថ្មីៗ​​មួយចំនួនទៀត ដោយផ្ដោតសំខាន់លើអាជីវកម្មទូរស័ព្ទចល័ត ព្រោះក្រុមហ៊ុន Samsung ចង់ឲ្យ​អ្នកប្រើកាន់តែងាយស្រួលជាមួយនឹង សេវាកម្មដ៏សម្បូរបែបរបស់ខ្លួន។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នគួរប្រជែងរបស់ Joyent មានក្រុមហ៊ុន Amazon ( Amazon Web Services) និងក្រុមហ៊ុន Microsoft (Azure) ដែលក្រុមហ៊ុនទាំងនេះ៕