(​ភ្នំពេញ)​៖ នៅ​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៦ម្សិលមិញ កម្លាំង​សមត្ថកិច្ច​នគរបាល​ជាតិ បាន​បង្ក្រាប​បទល្មើស​ជួញដូរ រក្សាទុក និង​ប្រើប្រាស់​គ្រឿងញៀន៧​ករណី ឃាត់​មនុស្ស១២​នាក់ (​ស្រី​៣​នាក់​) ក្នុងនោះ​មុខសញ្ញា​ជួញដូរ១០​នាក់ និង​មុខសញ្ញា​ប្រើប្រាស់២​នាក់ និង​រឹបអូស​គ្រឿងញៀន​ប្រភេទ មេតំ​ហ្វេ​តា​មីន (ice) ១.១​ក្រាម​, ១​កញ្ចប់​ធំ និង ៧​កញ្ចប់​តូច នេះបើតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ​។។

យោងតាម​របាយការណ៍​ទីតាំង ​ដែល​បង្ក្រាប​បាន​រួមមាន​៖ ភ្នំពេញបង្ក្រាប១​ករណី ឃាត់ខ្លួន២​នាក់, ​ខេត្តកណ្ដាល បង្ក្រាប២​ករណី ឃាត់ខ្លួន៤​នាក់, ខេត្ត​បាត់ដំបង ​បង្ក្រាប១​ករណី ឃាត់ខ្លួនម្នាក់, ខេត្ត​កំពត បង្ក្រាប១​ករណី​ ឃាត់ខ្លួនម្នាក់, ខេត្ត​តាកែវ បង្ក្រាប១​ករណី​ ឃាត់ខ្លួន៣​នាក់ និងខេត្តបន្ទាយមានជ័យ បង្ក្រាប១​ករណី​ ឃាត់ខ្លួនម្នាក់៕