(ភ្នំពេញ)៖ បន្ទាប់ពីកម្មវិធីតន្ត្រីសកលថ្មីរបស់ស្រាបៀរ Heineken ដែលមានឈ្មោះថា #LiveYourMusic បានទទួលជោគជ័យយ៉ាងគគ្រឹកគគ្រេងនៅរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ កម្មវិធីពិសេសនេះនឹងបន្តដំណើរមកដល់ខេត្តសៀមរាប ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង និងការបេ្តជ្ញាចិត្តរបស់ម៉ាកសញ្ញានេះ ក្នុងការ ពង្រឹងវិស័យតន្ត្រីទូទាំងកម្ពុជា។

កម្មវិធីពិសេសលើកនេះ គ្រោងនឹងប្រារព្ធធ្វើឡើងនៅក្លិប Cheers ក្នុងខេត្តសៀមរាបនៅថ្ងៃសៅរ៍ ទី១៨ ខែមិថុនាខាងមុខនេះ ចាប់ពីម៉ោង២១ យប់តទៅ មានទីតាំងស្ថិតនៅ លើផ្ទះលេខ ៨២ ផ្លូវលេខ០៨ ផាប់ស្រ្ទីត (Pub Street) នៅក្នុងក្រុងសៀមរាប។

កម្មវិធីតន្រ្តីផ្ទាល់ និងកម្សាន្តសប្បាយៗ ដែលមានឈ្មោះថា «Takeover» នៅក្លិប Cheers នឹងមានការចូលរួមសម្តែងពីឌីជេ Lady Anna មកពីប្រទេសម៉ាឡេស៊ី និងកំពូលតារាចម្រៀងហ៊ីបហប់ខ្មែរលោក Bross La ព្រមទាំងក្រុមរាំក្បាច់ប្លែកអស្ចារ្យ និងក្រុម Universo Robots ដែលមានឈ្មោះល្បីល្បាញ​ទូទាំងពិភពលោក​ដើម្បីបង្កបរិយាកាសនាពេលរាត្រីសែនសប្បាយរីករាយជាហូរហែរពេញមួយរាត្រី។

កម្មវិធីតន្រ្តីផ្ទាល់ Live Your Music របស់ស្រាបៀរ Heineken ជាស៊េរីនៃកម្មវិធីជាច្រើនដែលនឹងប្រារព្ធធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប ចាប់​ពីខែឧសភា ដល់ខែកក្កដា នៅតាមបណ្តាក្លិបល្បីៗក្នុងខេត្តក្រុងទាំងនេះ ដែលជាផ្នែកមួយនៃយុទ្ធសាស្រ្តនៃកម្មវិធីតន្ត្រីសកលថ្មីរបស់ ស្រាបៀរ Heineken ក្នុងគោលបំណង​ពង្រឹងខ្លួននៅក្នុងវិស័យតន្ត្រីផ្ទាល់នេះឲ្យទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុតនៅកម្ពុជា។

ចំពោះការកក់កន្លែងសូមទូរស័ព្ទទៅកាន់លេខ៖ 089 9999 00 និងព័ត៌មានបន្ថែមអំពីកម្មវិធី #LiveYourMusic ជាបន្ទាប់ដែលនឹងប្រារព្ធធ្វើឡើងនៅកម្ពុជា  និងសូមចូលទៅកាន់គេហទំព័រ​ហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរ Heineken គឺ៖ www.facebook.com/heineken/ #Heineken #LiveYourMusic #Cambodia ៕