(អាមេរិក)៖ លោក Seddique Mateen ឪពុករបស់ Omar Mateen ដែលជាខ្មាន់កាំភ្លើង បានធ្វើការវាយប្រហារនៅ ទីក្រុង អ័រឡាន់ដូ រដ្ឋផ្លូរីដាសហរដ្ឋអាមេរិកនោះ បានធ្វើការស្តីបន្ទោស ចំពោះសន្តិសុខនៅក្នុងក្លឹបកម្សាន្ត Pulse របស់មនុស្សភេទទីបី ដែលមិនមានការរឹតបន្តឹងផ្នែកសន្តិសុខដោយខ្លួនឯង ទើបនាំឲ្យកូនលោកមាន​ឱកាសយក កំាភ្លើងចូលទៅធ្វើការបាញ់រះបែបនេះ។ នេះបើតាមការចេញផ្សាយមុននេះបន្តិចដោយសារព័ត៌មានទាន់ហេតុការណ៍ នាររសៀលថ្ងៃអង្គារ ទី១៤ ខែមិថុនា ឆ្នាំ២០១៦។

ទោះបីជាមានការរិះគន់ ចំពោះសន្តិសុខក្លឹបក្តី ក៏លោក Seddique ជនជាតិអាហ្វហ្គានីស្ថាន បានសម្តែងសមានទុក្ខ ជូនដល់ក្រុមគ្រួសារជនរងគ្រោះ ហើយនិងអំពាវនាវសមត្ថកិច្ចបន្តស៊ើបអង្កេតលើរឿងនេះ៕