(ភ្នំពេញ)៖ The Elysee ជាគម្រោងអគារពាណិជ្ជកម្មលំដាប់ High Class មានកម្ពស់​៨ជាន់ វិនិយោគជាមួយនឹងទឹកប្រាក់១៥០លានដុល្លារ នៅលើទីក្រុងកោះពេជ្រ ​នឹងបង្កើនភាពទាក់ទាញ ដោយក្លាយជាតំបន់ពាណិជ្ជកម្ម ដ៏ប្រណិតមួយសម្រាប់ទីក្រុងភ្នំពេញ និងជាប្រភេទអគារ ដែលរថយន្ដក្រុងទេសចរណ៍ អាចចតក្រោមដីបាន ពិសេសសម្រាប់ប្រជាជន ដែលស្វែងរកអគារមានទីតាំងល្អ ដើម្បីបើកអាជីវកម្មផ្សេងៗ។

The Elysee ជាអគារពាណិជ្ជកម្មមានរចនាបទលំនាំបែបបារាំង ដែលងាយស្រួលក្នុងការបើកការិយាល័យ ប៊ូទីកអូតែល អគារស្នាក់នៅ ព្រមទាំងអាជីវកម្មផ្សេងៗ ដោយសារអគារនេះមានទទឹងចាប់ពី ៨ម៉ែត្រឡើងទៅ លើផ្ទៃដី ៧៥,០០០ម៉ែត្រការ៉េ ស្ថិតនៅទីតាំងទល់មុខបុរី វីរៈជនជាប់និងដងទន្លេបាសាក់ ដែលមានផ្ទះល្វែងសរុប២៦៦ឯកតា មានកន្លែងចតរថយន្តទាំងធំ និងតូចយ៉ាងទូលាយ ដែលអាចចតបានរហូតដល់ទៅ២០០០គ្រឿង។

កាន់តែពិសេសនោះ គម្រោងThe Elysee នេះក៏មានបែងចែកជា៦ ដំណាក់កាលក្នុងការលក់ ដែលបច្ចុប្បន្ននេះ បានបើកលក់អស់ ៣ដំណាក់កាលរួចមកហើយ ចំនែកដំណាក់កាលទី៤ នឹងធ្វើការបើកលក់ក្នុងពេលឆាប់ៗនេះ ដែលមានតម្លៃចាប់ពី៩៤០,០០០ដុល្លារឡើងទៅ អាស្រ័យតាមទីតាំងនីមួយៗ។ លើសពីនេះ គម្រោងនេះផ្តោតទៅលើអតិថិជន ពីថ្នាក់កណ្តាលឡើងទៅ ចំពោះគម្រោងទី១ដល់ទី៣ គ្រោងនឹងប្រគល់អគារ ជូនអតិថិជន នៅចុងឆ្នាំ២០១៦នេះ៕