(ភ្នំពេញ)៖​ ក្រុមក្មេងទំនើង២​ក្រុម សង្ស័យមានទំនាស់នឹងគ្នា​ បានកាប់មួយប្រាវបណ្តាលឲ្យស្លាប់ម្នាក់ នៅកន្លែងកើតហេតុ​ ខណៈកម្លាំងនគរបាលខណ្ឌពោធិសែនជ័យ បានដេញចាប់ខ្លួនជនសង្ស័យ៤នាក់យកទៅសួរនាំ តើបណ្តាលមកពីមូលហេតុអីពិតប្រាកដ។

ហេតុការណ៍កាប់គ្នាយ៉ាងព្រៃផ្សៃនេះ បានកើតឡើង នៅម៉ោងប្រហែលជា៨៖៣០នាទីយប់ថ្ងៃទី១៣​ ខែមិថុនា​ ឆ្នាំ២០១៦នេះ​ តាមបណ្ដោយផ្លូវចូលទៅរោងចក្រQMI ស្ថិតក្នុងសង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ ពីពេលហេតុគេក្មេងស្ទាវ២ក្រុមខាង​លើ មានគ្នា៤នាក់​ មួយក្រុមជិះម៉ូតូ FZ​ ប្រហែលជាមានទំនាស់នឹងគ្នា​ ប្រដាប់ដោយដាវ​​ បានធ្វើការកាប់ប្រហារទៅ​ លើជនជនរគ្រោះម្នាក់ឈ្មោះ​ ជឿន​ សាម៉ន នឹងដាវ​ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ក្រោយមកជនសង្ស័យ៤នាក់នោះបានជិះម៉ូតូរត់គេចខ្លួនបាត់​។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចជាច្រើននាក់​ បានមកជួយអន្ដរាគមន៍​ និងដេញចាប់បានជនសង្ស័យ៤​នាក់​ ដែលរត់គេចនោះយកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ​។

នៅពេលនេះជនសង្ស័យទាំង៤នាក់ កំពុងស្ថិតក្រោមការសួរនាំផ្ទាល់ពីលោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌ ដើម្បីចាត់វិធានការបន្តទៀត។

ចំណែកសាកសពជនរងគ្រោះ ដែលមិនទាន់ស្គាល់អត្តសញ្ញាណ ត្រូវបានសមត្ថកិច្ចទាក់ទង ទៅក្រុុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យាមប្រពៃណី៕