(ភ្នំពេញ)៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២នេះ បានរៀបចំសន្និសីទសារព័ត៌មាន ស្តីពីការរៀបចំមហោស្រពភាពយន្តជាតិខ្នាតខ្លីកម្ពុជា លើកទី៣ ​នៅសណ្ឋាគារ Rosewood រាជធានីភ្នំពេញ ក៏ដូចជាធ្វើបទបង្ហាញដល់ដៃគូគាំទ្រ ដើម្បីឲ្យពួកគាត់បានយល់ដឹងពីគុណសម្បត្តិ នៃការរៀបចំកម្មវិធីដ៏សំខាន់មួយនេះ។

សន្និសីទសារព័ត៌មាន ត្រូវបានរៀបចំឡើងដោយមានការចូលរួមពីលោក ស៉ិន ចន្ទសាយ៉ា ទីប្រឹក្សាក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដៃគូឧបត្ថម្ភ ក៏ដូចជាភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

សូមជម្រាបថា ក្នុងគោលបំណងជំរុញលើកទឹកចិត្តយុវជនក្នុងការអភិវឌ្ឍសមត្ថភាពច្នៃប្រឌិត ដើម្បីរួមចំណែកអភិវឌ្ឍវិស័យភាពយន្តកម្ពុជា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងរៀបចំមហោស្រពភាពយន្តជាតិខ្នាតខ្លីកម្ពុជា លើកទី៣ ឆ្នាំ២០២២ ក្រោមពាក្យស្លោក «ភាពយន្តខ្នាតខ្លីជាជំហានឆ្ពោះទៅកាន់ភាពយន្តខ្នាតវែង» នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ និងបិទវិញ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ នៅឯសាលសន្និសីទចតុម្មុខ និងរោងភាពយន្តនានា ក្នុងរាជធានីភ្នំពេញ។

មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា ត្រូវបានបង្កើតឡើងឆ្លាស់គ្នាជាមួយនឹងមហោស្រពជាតិភាពយន្តខ្នាតវែងកម្ពុជា រៀងរាល់ ២ឆ្នាំម្តង ដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលមាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ជាសេនាធិការ។ មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី២ ប្រារព្ធឡើងនៅឆ្នាំ២០១៨ តែខកខាននៅឆ្នាំ២០២០ ខណៈមហោស្រពជាតិភាពយន្តខ្នាតវែងកម្ពុជា ត្រូវបានខកខាននៅឆ្នាំ២០១៩ តែបានរៀបចំនៅឆ្នាំ២០២១ ជាលើកទី៥៕

សូមអានលទ្ធផលនៃសន្និសីទសារព័ត៌មាន ខាងក្រោមនេះ៖