(កម្ពុជា)៖ គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ានទាំងអស់ បានកើនឡើងដល់ជាង៣៤.៥លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះ សរុបជាង ៣៥,៨ម៉ឺននាក់ដែរ។

ទោះបីជាចំនួនអ្នកឆ្លងស្ថិតនៅកម្រិតតិចតួចជាងមុន ប៉ុន្តែបើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ១មឺុននាក់។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។

វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លង ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងប្រទេសអាស៊ានគិតត្រឹមព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២៖

* វៀតណាម ឆ្លងចំនួន ១១,៤៨៤,៦៥៩នាក់ (ស្លាប់ ៤៣,១៥១នាក់)
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៦,៤៤១,១២៣នាក់ (ស្លាប់ ១៥៨,១៧៧នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៤,៨៤៨,៣១៤នាក់ (ស្លាប់ ៣៦,៣៨៧នាក់)
* ថៃ ឆ្លងចំនួន ៤,៦៨២,១៣២នាក់ (ស្លាប់ ៣២,៧៧១នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៩៦១,៣៤៩នាក់ (ស្លាប់ ៦៣,១៤៩នាក់)
* សិង្ហបុរី ឆ្លងចំនួន ១,៩៣៦,២៧០នាក់ (ស្លាប់ ១,៦២៥នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦២២,៨០២នាក់ (ស្លាប់ ១៩,៤៥៨នាក់)
* ព្រុយណេ ឆ្លងចំនួន ២២៧,៧៥៦នាក់ (ស្លាប់ ២២៥នាក់)
* ទ្បាវ ឆ្លងចំនួន ២១៥,៩៧១នាក់ (ស្លាប់ ៧៥៨នាក់)
* កម្ពុជា ឆ្លងចំនួន ១៣៧,៩០៦នាក់ (ស្លាប់ ៣,០៥៦នាក់)៕