(បន្ទាយមានជ័យ)៖ អំណោយរបស់ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកស្រី ម៉ៅ ម៉ាល័យ កែគឹមយ៉ាន់ ត្រូវបាននាំទៅប្រគល់ជូនប្រជាពលរដ្ឋ១គ្រួសារ ដែលត្រូវអគ្គីភ័យឆាបឆេះផ្ទះអស់ នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។

ម្ចាស់រងគ្រោះមានឈ្មោះ ប្រាំង វឿន អាយុ៥២ ឆ្នាំ មានសមាជិកបន្ទុកចំនួន៤នាក់ ដែលមានទីលំនៅស្ថិតនៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ផ្ទះដែលឆាប់ឆេះសង់អំពីដែកប្រក់ស័ង្កសីទំហំ ៤គុណ ១៤ម៉ែត្រ។

អំណោយដែលផ្តល់ជូនរួមមាន៖ អង្ករ ១៥០គីឡូក្រាម, ទឹក ១០យួរ, ទឹកត្រី ២កេស, ទឹកស៊ីអ៉ីវ ២យួរ, មី ១កេស, សាប៊ូ ១០ដុំ, ជែលលាងដៃ ១ប្រអប់, តង់១, មុងភួយ៤ឈុត, ប្រេងខ្យល់១ឈុត និងថវិកា ១,៣០០,០០០រៀល៕