(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានចាត់តាំងកម្លាំងអន្តរាគមន៍ ដឹកនាំដោយលោកវរសេនីយ៍ត្រី គង់ សារ៉ុម មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៣ ដឹកនាំកម្លាំងសរុបចំនួន២៥នាក់ នាំយកស័ង្កសី ដែលជាអំណោយរបស់លោក ហ៊ុន ម៉ាណែត និងលោកស្រី សហការជាមួយប៉ុស្ត៍នគរបាល អាជ្ញាធរមូលដ្ឋាន ចុះជួយជួសជុលផ្ទះជូនប្រជាពលរដ្ឋ ស្ថិតនៅភូមិយាយអត ឃុំកុត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា ហេតុការណ៍ខ្យល់កន្រ្តាក់នេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ មានភ្លៀងធ្លាក់លាយឡំ និងខ្យល់កន្រ្តាក់ បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋសរុបចំនួន១ខ្នង។

អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះលោក ហ៊ុន ម៉ាណែត និងលោកស្រី ដែលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋទូទៅជួបការលំបាក និងជួបគ្រោះមហន្តរាយផ្សេងៗ និងសូមមានសុខភាពល្អបរិបូរណ៍ ទទួលជោគជ័យគ្រប់ភារកិច្ច ជូនជាតិមាតុភូមិ និងប្រជាជនជានិច្ចនិរន្តរ៍ និងសូមគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត៕