(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប១៩ករណី ក្នុងនោះ ករណីប្រើប្រាស់៧ករណី, ជួញដូរ១០ករណី, ដឹកជញ្ជូនរក្សាទុក២ករណី និងឃាត់ខ្លួនជនសង្ស័យ៤២នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៤,១៣៣ករណី ឃាត់មនុស្ស៩,៨០៥នាក់ (ស្រី៥៩៦នាក់)៕