(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងមន្ត្រី បុគ្គលិកនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានស្ម័គ្រចិត្តចូលរួមបរិច្ចាគថវិកាចំនួន៦០,៦៨២,០០០រៀល ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា។

ការចូលរួមបរិច្ចាគនេះធ្វើឡើងបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អំពាវនាវឲ្យមានការចូលរួមពីស្ថាប័ន វិស័យឯកជន សប្បុរសជននានាក្នុងការចូលរួមដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា។

គួរជម្រាបថា សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញលែងកូនត្រី និងត្រីមេពូជនៅក្នុងអាងត្រពាំងថ្ម ស្ថិតក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២កន្លងទៅ បានលើកឡើងអំពីបញ្ហាមីន និងការបោសសម្អាតមីននៅទូទាំងប្រទេសកម្ពុជា៕