(កម្ពុជា)៖ គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ជាង៣៣.៧លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបជាង ៣៥,៣ម៉ឺននាក់ដែរ។

បើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ២មឺុននាក់។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។

វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លង ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងប្រទេសអាស៊ានគិតត្រឹមព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២៖

* វៀតណាម ឆ្លងចំនួន ១១,៣៥៣,៥៧៣នាក់ (ស្លាប់ ៤៣,០៩៥នាក់)
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៦,២៦១,៦០៥នាក់ (ស្លាប់ ១៥៧,១៤៩នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៤,៧១៩,៣៩៤នាក់ (ស្លាប់ ៣៦,០៥៦នាក់)
* ថៃ ឆ្លងចំនួន ៤,៦១៤,០៥៧នាក់ (ស្លាប់ ៣១,៧៣៣នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៨១៣,៩៥២នាក់ (ស្លាប់ ៦០,៨៨៩នាក់)
* សិង្ហបុរី ឆ្លងចំនួន ១,៧៧៣,៣៨៦នាក់ (ស្លាប់ ១,៥៤៣នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦១៤,២៧៦នាក់ (ស្លាប់ ១៩,៤៣៤នាក់)
* ទ្បាវ ឆ្លងចំនួន ២១២,០២៧នាក់ (ស្លាប់ ៧៥៧នាក់)
* ព្រុយណេ ឆ្លងចំនួន ២១៥,២៨៣នាក់ (ស្លាប់ ២២៥នាក់)
* កម្ពុជា ឆ្លងចំនួន ១៣៧,១១៧នាក់ (ស្លាប់ ៣,០៥៦នាក់)៕